07/01/2017 09:34 GMT+7 Email Print Like 0

វៀតណាមនឹងបន្តម្ចាស់ការចូលរួមយ៉ាងសកម្មទៅក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ


ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសលោក Pham Binh Minh

វៀតណាមនឹងបន្តស្វិតស្វាញនឹងទិសស្លោក “ធ្វើជាមិត្តជាមួយប្រទេសទាំងអស់” ពហុបែប ពហុភាគី ដោយ​ឈរ​លើ​មូលដ្ឋានឯករាជ្យ ម្ចាស់ការ ត្រៀមជាស្រេចប្រឈមមុខនឹងរាល់ការសាកល្បងក្នុងឆ្នាំ២០១៧ ដើម្បីជម្រុញ​ដំណើរ​ការធ្វើសមាហរណកម្មអន្តរជាតិ។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស​វៀត​ណាម​ លោក Pham Binh Minh ក្នុងការឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មាននាថ្ងៃទី៥មករា។ លោក Pham Binh Minh បានលើកច្បាស់ថា៖ ឆ្នាំ២០១៦ជាឆ្នាំដែលវៀតណាមអាចអនុវត្តជាក់ស្តែងនូវក្របខ័ណ្ឌដៃគូលើគ្រប់ជ្រុងជ្រោយនិងយុទ្ធសាស្ត្រ។

“ថ្នាក់ដឹកនាំប្រទេសធំៗមួយចំនួនដូចជា ប្រធានាធិបតីរុស្ស៊ី អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន ប្រធានាធិបតី​អាមេរិក បារាំង ជប៉ុននិងកូរ៉េខាងត្បូង សុទ្ធតែមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ហើយ​ថ្នាក់ដឹកនាំវៀតណាមក៏អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសទាំងអស់នេះផងដែរ។ ដំណើរទស្សនកិច្ចទៅវិញទៅមកនេះ នឹងរួមចំណែកក្នុងការអនុវត្តរាល់វិធានការជាក់ស្តែង ដើម្បីបង្កើនទំនាក់ទំនង។ ជារួមគឺក្នុងឆ្នាំ២០១៦ ជាឆ្នាំពោរពេញទៅដោយសកម្មភាពកិច្ចការបរទេសពហុ ភាគីសំខាន់ៗ”។

ក្នុងឆ្នាំ ២០១៧ ​វៀតណាមនៅបន្តអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ដំដៅបង្កើតបរិយាកាសសន្តិភាពស្ថិរភាព។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញលើកច្បាស់ថា៖       

“ក្នុង​ឆ្នាំ២០១៧នេះ​ទិសស្លោករបស់វៀតណាមគឺស្វិតស្វាញនឹងគោលមាគ៌ា “ធ្វើជាមិត្តជាមួយប្រទេសទាំងអស់” ពហុបែប ពហុភាគីឈរលើមូលដ្ឋានឯករាជ្យម្ចាស់ការនិងឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។​គោលដៅរបស់យើង​គឺរក្សាសន្តិភាព ស្ថិរភាព។វៀតណាមនឹងបន្តធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង ជាមួយប្រទេសនានាក្នុងក្របខ័ណ្ឌនៃដៃគូលើគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រ ជាពិសេសជាមួយប្រទេសជិតខាងនិងប្រទេសធំៗសំខាន់មួយចំនួន”។

ឆ្នាំ២០១៧ វៀតណាមបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ០៦នៃសន្និបាតមជ្ឈឹមលើកទី ៤ នោះគឺធ្វើសមាហរណកម្មអន្តរជាតិ បន្តម្ចាស់ការចូលរួមទៅក្នុង បណ្តាយន្តការពហុភាគីនិងអនុវត្តល្អគោលនយោបាយធ្វើ​សមាហរណកម្មអន្តរជាតិ​របស់បក្សនិងរដ្ឋផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ