10/12/2016 13:14 GMT+7 Email Print Like 0

វៀតណាមនឹងខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (កណ្ដាល) អញ្ជើញថ្លែងមតិនៅ VDF ២០១៦
(រូបថត៖TTXVN)

ក្រោមប្រធានបទ “រដ្ឋាភិបាលស្ថាបនានិងធ្វើសកម្មភាព៖កម្លាំងចលករថ្មីសំរាប់វឌ្ឍនភាព” វេទិកាអភិវឌ្ឍន៍​វៀត​ណាម ២០១៦ (VDF ២០១៦) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ។អញ្ជើញចូលរួម ព្រឹត្តិការណ៍នេះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាត់ទុកថា៖​ រាល់បទអន្តរាគមន៍និងបដិវាទនៅវេទិកានេះគឺជាការរួមវិភាគទានដ៏សែនសំខាន់ក្នុងការកសាងគោលនយោបាយម៉ាក្រូ​​ ជួយស្ថាប័នរដ្ឋាភិបាលវាយតំលៃយ៉ាងត្រឹមត្រូវនូវស្ថានភាព យថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាមក្នុងកាលៈទេសៈដែលពិភពលោកមានបម្រែបម្រែលដ៏ស្មុគស្មាញជាច្រើន។ ពីនោះនាំចេញ គោលជំហរ វិធានការអភិវឌ្ឍន៍ដ៏សមស្របសំដៅអនុវត្តន៍ប្រកបដោយជោគជ័យនូវផែនការឆ្នាំ ២០១៧ និងកម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលអាណត្តិ២០១៦-២០២១។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាននាំចេញទិសដៅនិងវិធានការមួយចំនួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ តាមនោះ​ អាទិភាពចម្បងគឺបន្តកែលំអរគោលនយោបាយ ច្បាប់ បង្កលក្ខណៈងាយស្រួលសំរាប់ការអភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម។ ទីពីរគឺពង្រឹងក្បាលម៉ាស៊ីនរដ្ឋបាលរដ្ឋ ធានាលក្ខណៈប្រសិទ្ធិភាព វិន័យនិងជំនាញ។​ តាមលោកនាយករដ្ឋមន្រ្តីថា ដំណោះស្រាយធំមួយទៀតរបស់វៀតណាមនាពេលខាងមុខនោះគឺរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចដោយ​សារ​ភ្ជាប់នឹងការផ្លាស់ប្ដូររូបសណ្ឋានកំណើន លើកកំពស់គុណភាព ប្រសិទ្ធិភាពនិងសមត្ថភាពប្រកួតប្រជែង​។​ នេះត្រូវបានចាត់ទុកជាភារកិច្ចស្នូលមួយក្នុងឆ្នាំ២០១៧៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ