25/10/2015 10:06 GMT+7 Email Print Like 0

វៀតណាមនឹងក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃផលិតកម្មថ្មីលើពិភពលោក


វៀតណាមនឹងក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃផលិតកម្មថ្មីលើពិភពលោក (Image: VNA)

វៀតណាមមាន​សមត្ថភាពក្លាយ​ទៅ ​ជាទីកន្លែងមកដល់គួរឲ្យ​ទាក់​ទាញ​ របស់​បណ្ដា​សម្ព័ន្ធ​ក្រុម​ហ៊ុន​ពហុជាតិ​ក្នុង​រលក​បំលាស​ទីនៃមជ្ឈ​មណ្ឌល កែច្នៃផលិតកម្មលើពិភពលោក​ក្នុងរយៈពេល ២០ឆ្នាំ​ខាងមុខ។ នេះគឺជា​អនុសាសន៍​របស់អង្គសន្និសីទ​ នៅសិក្ខាសាលាវិទ្យាសាស្ត្រ “វៀតណាម​នឹងក្លាយ​ទៅជា​មជ្ឈ​មណ្ឌល​កែច្នៃ​ផលិតកម្ម​ថ្មី របស់ពិភពលោកក្រោយឆ្នាំ​២០១៥” ដែលបានប្រព្រឹត្ត​ទៅ​ នាព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០១៥​ នៅទី​ក្រុង​ហា​ណូយ។ ប្រធានគណៈ កម្មាធិការ​រណសិរ្សមាតុ​ភូមិវៀត​ណាម លោក Nguyen Thien Nhan បានមាន​បទ សន្ទរក​ថា​នៅទីនេះ​។ នាបច្ចុប្បន្ន ៩០% នៃប្រភព​ទុន​របស់​ក្រុមហ៊ុន​វៀត​ណាម កំពុង​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​ធន​គា​រ​។​ លោក Nguyen Van Binh ទេសាភិបាល​ធនាគារ​ជាតិ វៀតណាមបានសង្កត់ធ្ងន់ថា៖

«គំរោងឯកសារមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ បានកំណត់​គោលដៅ​មួយ​ក្នុង​ចំណោម​គោល​ដៅ​សំខាន់​​គឺ៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​របស់​វៀតណាម ក្នុងដំណាក់កាល ២០១៦-២០២០ គឺបន្ត​កសាង​គ្រឹះស្ថាន​ ដើម្បី​នាំប្រទេសវៀតណាម ក្លាយទៅជាប្រទេសឧស្សហកម្មជា​សារវ័ន្ត តាមទិសទំនើប។ តាមនោះការ​ជំរុញ​ខ្លាំងការៀប​ចំ​រចនាសម្ព័ន្ធ​ឧស្សហាកម្មឡើងវិញ ដើម្បីបង្កើត​គ្រឹះស្ថាន​ឧស្សាហូភាវូបនី​កម្ម​ទំនើប​ភាវូបនីយកម្ម​​ប្រទេសជាតិ។ ក្នុងនោះ ផ្នែក​កែច្នៃផលិតកម្ម​វៀត​ណាម​កំពុង​មាន​ឱកាស​ជាជ្រើន ​ដើម្បី​ក្លាយ​ទៅ​ជាមជ្ឈ​មណ្ឌល​កែច្នៃ​ផលិតកម្មថ្មី​លើពិភពលោក។»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ