12/11/2015 09:20 GMT+7 Email Print Like 0

វៀតណាមនិង Mauritius បង្កើនការតភ្ជាប់សហប្រតិបតិ្តការលើវិស័យជាច្រើន

នាថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៥​ នៅរដ្ឋធានី Port Louis របស់សាធារណៈរដ្ឋ Mauritiusឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅ Mozambique ​និង Mauritius លោក Nguyen Van Trung បានជូនសារតាំងរបស់​ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang ដល់​ប្រធានាធិបតី Mauritius លោកស្រី Ameenah Gurib-Fakim។ នៅទី​នេះ ឯកអគ្គរដ្ឋទូត​Nguyen Van Trung បានអះអាង​ថា រដ្ឋាភិបាលនិង​ប្រជាជនវៀតណាមគោរព និង​មានគោល​បំណង​បង្កើន​ទំនាក់​ទំនង​សហប្រតិបតិ្តការ ជាមួយ Mauritius លើវិស័យ​មានសក្ដានុភាព​ដូចជា វិនិយោគ ហិរញ្ញវត្ថុ ធនាគារ សេវាកម្ម អាកាសចរណ៍ និង​ទេសចរណ៍។

រីឯប្រធានាធិបតីលោកស្រី Ameenah Gurib-Fakim បានឲ្យដឹងថា Mauritius ចាត់ទុក​វៀតណាម​ជារូប​សណ្ឋាន​ជោគ​ជ័យ​មួយ​ក្នុង​ការងារ​កាត់​បន្ថយ​ភាព​ក្រីក្រ អភិវឌ្ឍន៍​ដោយនិរន្តរភាព និងសមាហរណកម្មក្នុងតំបន់។ លោកស្រី Gurib-Fakim បាន​ឲ្យដឹង​ថែមទៀត​ថា Mauritius ត្រៀមខ្លួនជាស្រេចធ្វើស្ពានតភ្ជាប់សំរាប់ ទំនិញនិងសេវាកម្ម​វៀតណាម ជ្រៀត​ចូល​ទីផ្សារអាហ្វ្រិក ព្រមទាំងអះអាងថា នឹងជានិច្ចកាលគាំទ្រ​វៀតណាម​លើវេទិការ​ពហុភាគី​នានា​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ