09/08/2016 10:21 GMT+7 Email Print Like 0

វៀតណាមនិងឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ


វៀតណាមនិងឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ

ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Ryamizard Ryacudu ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា​ ឆ្នាំ២០១៦។ នាព្រឹកថ្ងៃទី៨ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីទាំងពីររូបបាន​ដំណើការចរចារ។ ភាគីទាំងពីរបានផ្លាស់ប្តូរនិងឯកភាពវាយតំលៃថា៖ ទំនាក់​ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍​យ៉ាងសកម្មនិងទទួលបានសមិទ្ធិផលជាក់ស្ដែង។ នាពេលខាងមុខនេះ ភាគីទាំងពីរគប្បី​បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើតយន្តការចរចារគោល​នយោបាយការពារជាតិ បង្កើនកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក បណ្ដុះ​បណ្ដាល និងផ្លាស់ប្តូរបទពិសោធន៍អំពីការជួយសង្គ្រោះមនុស្សធម៌និងជំរុញ​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្មការពារជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ