12/08/2016 10:17 GMT+7 Email Print Like 0

វៀតណាមនិងឥណ្ឌាមានគ្រឹះរឹងមាំសម្រាប់បើកទូលាយកិច្ចសហប្រតិបត្តិការ

វៀតណាមនិងឥណ្ឌាមានគ្រឹះរឹងមាំសម្រាប់បើកទូលាយថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះជាការអះ អាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh នៅក្នុងការជួបសំណះសំណាលនិង​ជួប​ប្រាស្រ័យ​ជាមួយអ្នកយកព័ត៌មានបរទេសនិងប្រទេសសាមីស្តីពីការអភិវឌ្ឍន៍របស់វៀតណាម ក៏ដូចជាទំនាក់ទំ​នង​សហប្រតិបត្តិការដែគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ វៀតណាមនិងឥណ្ឌា។ នៅក្នុងជំនួបនេះ លោក Ton Sinh Thanh បានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានស្តីពីបញ្ហាជាច្រើន ក្នុងនោះផ្តោតសំ​ខាន់លើទំនាក់ទំ​នង​សហប្រតិបត្តិការ​ទ្វេភាគីវៀតណាម-ឥណ្ឌានិងបញ្ហាសមុទ្រ​ខាងកើត។​ស្តីពីបញ្ហាសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមគាំទ្រនិងបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសទាំងអស់ ជម្រុញការ​ដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS ) ឆ្នាំ១៩៨២​តាមនោះមិនប្រើ ប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោះស្រាយជម្លោះដោយសន្តិវិ​ធី​៕​
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ