25/03/2017 10:29 GMT+7 Email Print Like 0

វៀតណាមនិងអ៊ុយក្រែនរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូត


ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Minh Tri និងទេសាភិបាលខេត្ត Kharkov
លោកស្រី Yulia Svetlychnaya នៅពិធីរំលឹកខួប (រូបថត៖VOV)

នាយប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ នៅទី​ក្រុង Kharkov ស្ថានទូតវៀតណាម​ប្រចាំ​នៅអ៊ុយ​​ក្រែន បាន​រៀបចំ​ពិធី​ជប់​លៀង ក្នុងឱកាស​រំលឹក​ខួបអនុស្សាវរីយ៍លើ​ក​ទី២៥ នៃ​ទិវាបង្កើត​ទំនាក់​ទំនង​ការ​ទូត រវាង​ប្រទេស​ទាំងពីរ​។ ថ្លែង​មតិ​នៅទី​នេះ​ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ នៅអ៊ុយក្រែន លោក Nguyen Minh Tri អះអាង​​ថា ​វៀត​ណាម ​និងអ៊ុយ​ក្រែន មានទំនាក់ទំនងមិត្តភាពប្រពៃណី ដែល​ត្រូវបាន​ជំនាន់​ជាច្រើន​នៃប្រជាជ​ន​ប្រទេស​ទាំងពីរ​​កសាង​ឡើង និងពូនជ្រុំ។ ឯកអគ្គរដ្ឋទូត Nguyen Minh Tri ជឿជាក់ថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​​នឹង មាន​ជំហាន​អភិវឌ្ឍន៍​ថ្មី​ឆ្លើយតប ​នឹងបំណង​ប្រាថ្នា របស់ប្រជាជន​នៃប្រទេស​ទាំងពីរ​ហើយ​លើក​កំពស់​​កិត្យានុភាព របស់វៀតណាម និងអ៊ុយក្រែន​ក្នុង​តំបន់ និង​លើ​ពិភពលោក​។
 
​រីឯខ្លួនវិញ ទេសាភិបាលខេត្ត Kharkov លោកស្រី Yulia Svetlychnaya និងថ្នាក់​ដឹក​នាំខេត្ត​ Kharkov បាន​សំដែង​គោលចំណង​ពង្រឹង និងពង្រីកទំនាក់ទំនងមិត្ត​ភាព​ប្រពៃណី និង​កិច្ចស​ហប្រតិ​បតិ្តការ រវាង​ប្រទេស​ទាំង​ពីរ នាពេលខាង​មុខ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ