10/11/2016 10:29 GMT+7 Email Print Like 0

វៀតណាមនិងអៀរឡង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានាធិបតី
អៀរឡង់ លោក Michael Daniel Higgins

នារសៀលថ្ងៃទី៨ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក​ Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins ដែលកំពុងមានដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។​នៅក្នុងជំនួបនេះ លោក Nguyen Phu Trong មានបំណងចង់ឲ្យប្រ 
ទេសទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងពង្រឹងកិច្ច​សហប្រតិបត្តិការ​លើបណ្តាវេទិកាអន្តរជាតិ។

រីឯខ្លួនវិញ ប្រធានាធិបតីអៀរឡង់បានចាត់ទុកថា ការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីការអភិវឌ្ឍន៍និរន្តរភាពជាបញ្ហាសំខាន់បំផុតរបស់ពិភពលោកបច្ចុប្បន្ន ព្រមទាំងអះអាងនូវទស្សនដោះស្រាយជម្លោះ​លើសមុទ្រដោយសន្តិវិធីឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ​ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ
ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។

ក៏នារសៀលថ្ងៃដដែល អញ្ជើញថ្លែងមតិក្នុងការជួបសម្តែងការគួរសមប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមមានបំណងជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យជាមួយអៀរឡង់។នាយករដ្ឋមន្ត្រីមានបំ​ណង​ថា​អៀរឡង់​នឹងស្នើរ EU ចុះហត្ថលេខានិងអនុម័តជាផ្លូវការកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយវៀតណាមយ៉ាង​ឆាប់បំផុត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ