13/11/2014 14:59 GMT+7 Email Print Like 0

វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការយោធា


វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការយោធា
(រូបថតៈ vietnam+)

ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ Mark Binskin មេបញ្ជាការកម្លាំងការពារជាតិ​អូស្រ្តា​លី គណៈប្រតិភូយោធាជាន់ខ្ពស់របស់កងទ័ពប្រជាជនវៀតណាមដឹកនាំ ដោយឧត្តម​សេនី​ឯក Do Ba Ty អគ្គសេនាធិការ និងជាអនុ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បាន​អញ្ជើញ​ទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅ អូស្រ្តាលីចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២វិច្ឆិកា។ ក្នុង​ជំ​នួប​សន្ទនា នាយឧត្តមសេនីយ៍ Mark Binskin និងឧត្តមសេនីឯក Do​​ Ba Ty បានផ្លាស់ប្តូរមតិ​អំពី​បណ្ហាតំបន់ដែល​ភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

ភាគីទាំងពីរ បានពិភាគ្សាលើបណ្តា វិធានការ សំដៅលាតត្រដាងអនុវត្តន៍ខ្លឹម​សារ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងក្របខណ្ឌនៃ“អនុស្សារណៈយោគយល់គ្នាស្តីពី​កិច្ចសហប្រតិបត្តិការ​ការ​ពារ​ជាតិ​”​  ដែលប្រទេសទាំងពីរបានចុះហត្ថលេខា នាឆ្នាំ២០១០ ។ ឧត្តមសេនីឯក Do Ba Ty បាន​សង្កត់​​​​ធ្ងន់ថា វៀតណាមមានគោលបំណង​ទទួលបានការគាំទ្រសកម្មរបស់អូស្រ្តាលីលើវិស័យ មនុស្សធម៌ សំដៅជំនះពុៈពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម តាមនោះរួម​ចំណែក​ចូល​ក្នុង​ការជម្រុញទំនាក់ទំនងយោធារវាងប្រទេសទាំងពីរវៀត ណាមនិងអូស្ត្រាលី៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ