01/02/2017 09:32 GMT+7 Email Print Like 0

វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កើនការផ្សាភា្ជប់សហគ្រិន


វៀតណាមនិងអាហ្វ្រិកខាងត្បូងបង្កើនការផ្សាភា្ជប់សហគ្រិន (VNA)

នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង Vu Van Dung បានជួបធ្វើការជាមួយតំណាងនៃសាភាឧស្សាហពាណិជ្ជកម្ម Durban  (DCCI) របស់អាហ្វ្រិកខាងត្បូង លោកស្រី Alta Keyter ដើម្បីផ្លាស់ប្តូរអំពីបញ្ហាសហប្រតិបត្តិការរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូងនិយាយរួម និងរវាងស្ថានទូត​វៀត​ណាម​ជាមួយ DCCI និយាយដោយឡែក។ លោក Vu Van Dung បានឲ្យដឹងថា៖ ក្នុងឋានៈជាប្រទេសប្រធាន APEC​ ២០១៧ វៀតណាម នឹងមានសកម្មភាពចំនួន ២០០ ក្នុងនោះគឺសន្និសីទកំពូលបណ្ដាខឿនសេដ្ឋកិច្ច APEC នាចុង ឆ្នាំ២០១៧។ ក្រៅពីនោះ វៀតណាមនឹងរៀបចំវេទិកាសេដ្ឋកិច្ច ពាណិជ្ជកម្មដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ហើយនេះក៏ជាឱកាសដើម្បី មជ្ឈដ្ឋានសហគ្រិន Durban និងអាហ្វ្រិកខាងត្បូងចូលរួមដើម្បីបង្កើនការតភ្ជាប់ ជាមួយមជ្ឈដ្ឋានសហគ្រិនតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។ រីឯខ្លួនវិញ លោកស្រី Alta Keyter នាយិកា marketing និងផ្សព្វផ្សាយ តំណាងឲ្យមជ្ឈដ្ឋានថ្នាក់ដឹកនាំ DCCI បានឲ្យដឹងថា៖ នាពេលខាងមុខ DCCI​ នឹងអនុវត្តបច្ចុប្បន្នកម្មព័ត៌មានអំពី ទំនិញទេសចរណ៍ក៏ដូចជាផ្សារណាត់ការតាំងពិពណ៌នៅវៀតណាម ព្រម​ទាំង​ផ្លាស់ប្តូរយ៉ាងសកម្មព័ត៌មានជាមួយការិយាល័យតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង​​ ដើម្បីជួយសហគ្រាសអាហ្វ្រិកខាងត្បូងមានឱកាសស្វែងយល់ថែមទៀតទីផ្សារវៀតណាម៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ