13/04/2016 12:47 GMT+7 Email Print Like 0

វៀតណាមនិងអង់គ្លេសបង្កើនទំនាក់ទំនងសហប្រតិបត្តិការ


វៀតណាមនិងអង់គ្លេសបង្កើនទំនាក់ទំនងសហប្រតិបត្តិការ

នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រីការបរទេសវៀតណាម លោក​ Pham Binh Minh បានមានជំនួបសន្ទនាជាមួយ​រដ្ឋមន្ត្រីកា​របរទេសអង់គ្លេស លោក Phipip Hammond ដែល​កំពុង​បំពេញទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ  ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋ​មន្ត្រីកា​រ​បរទេស​វៀត​ណាម លោក Pham Binh Minh បានថ្លែងថា៖

“​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាអាទិភាពដំបូង ក្នុងទំ​នាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ យើងខ្ញុំ​បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ​ រវាងប្រទេសទាំងពីរ តាមរយៈការបង្កលក្ខណះងាយ​ស្រួល ដើម្បីអង្គភាព​អាជីវកម្ម​ នៃប្រទេសទាំងពីរបានទាក់ទងទីផ្សារ បង្កើនការវិនិយោគ និងអាជីវកម្ម។ ”

​ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សា អំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ ​ដែលបាន​យកចិត្ត​ទុកដាក់​ដូច​គ្នា ដែល​ក្នុងនោះមាន​បញ្ហាសមុទ្រខាងកើត។ ហើយ​ភាគីទាំងពីរក៏បានឯកភាពថា៖ ជំលោះ​ទាំងឡាយ​ត្រូវបា​ន​ដោះស្រាយ​ដោយសន្តិ​វិធី ពិសេសគឺគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គកា​រសហប្រជា​ជាតិ ស្ដីអំ​ពីច្បាប់សមុទ្រ ១៩៨២៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ