07/01/2017 09:34 GMT+7 Email Print Like 0

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការនិងការគ្រប់គ្រងព្រំដែនរួម


ទិដ្ឋភាពនៃកិច្ចប្រជុំ

នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវបានប្រព្រឹត្តទៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៦រវាងគណៈប្រតិភូទាំងពីរវៀតណាមនិងឡាវដែលទទួលបន្ទុកបញ្ហាព្រំដែន។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក​ Le Hoai Trung អនុរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការព្រំដែនជាតិក្រសួងការបរទេស។ រីឯគណៈប្រតិភូឡាវវិញ ដឹកនាំដោយលោក Salemsay Kommasith រដ្ឋមន្ត្រីក្រសួងការបរទេស រួមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំងពីរទៀតផង។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវការ​ត្រៀមរៀបចំរាល់កិច្ចព្រមព្រៀងស្តីពីព្រំដែនរវាងប្រទេសទាំងពីរនិងកំណត់ហេតុអំពីកិច្ចប្រជុំកទី២៥ក្នុងឆ្នាំ
២០១៦ កន្លងទៅ។ ភាគីទាំងពីរក៏បានឯកភាពលើទិសដៅនិងវិធានការសហប្រតិបត្តិការក្នុងឆ្នាំ២០១៧ ក្នុងនោះផ្តោតសំខាន់លើបញ្ហាស្នូលមួយគឺអនុម័តយ៉ាងឆាប់ៗនូវកិច្ច ព្រមព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រងតាមព្រំដែន​និងច្រកទ្វារព្រំដែនវៀតណាម-ឡាវ ព្រមទាំងពិធីសារស្តីពីខ្សែព្រំដែននិងខ័ណ្ឌសីម៉ារវាងវៀតណាមនិង​ឡាវ​ ជាពិសេសគឺអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនផងដែរ។

បញ្ចប់កិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់ ហេតុនៃកិច្ចប្រជុំនិងឯកភាពគ្នាថា កិច្ចប្រជុំលើកទី២៧ គណៈប្រតិភូទទួលបន្ទុកបញ្ហាព្រំដែនវៀតណាម - ឡាវនឹងបានរៀបចំនៅប្រទេសវៀតណាមក្នុងខែធ្នូ ឆ្នាំ២០១៧ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ