25/12/2016 10:31 GMT+7 Email Print Like 0

វៀតណាមនិងឡាវចែករំលែកបទពិសោធន៍អំពីកិច្ចការពារបិរស្ថាន


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ
រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានឡាវ លោក Sommad Pholsena

នាព្រឹកថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ​នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​និងបរិស្ថាន​ឡាវ លោក Sommad Pholsena ។ នៅទីនេះ​នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc មានបំណងថា ក្រសួង​ធនធាន​និង​បរិស្ថាន​នៃ​ប្រទេស​ទាំងពីរ ​បន្ត​ជម្រុញ​អនុវត្ត​រាល់​ភារកិច្ច ​ដែល​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ប្រគល់​ជូន ​សំដៅ​ធានា​ឲ្យ​បាន​ល្អគុណភាព​សំណង់​ និង​រាល់​គម្រោង​ការ​ដែល​សហការ​​ជាមួយ​ឡាវ​។​ លោក Nguyen Xuan Phuc បានស្នើ​ឲ្យ​ឡាវ​បញ្ចូន​គណៈកម្មការជំនាញ​សម្រាប់​រួម ជាមួយ​វៀត​ណាម​ស្រាវ​ជ្រាវ និង​ពិនិត្យ​លើលទ្ធភាព ចូលរួមសន្ធិសញ្ញា​ការ​ពារ​និង​ប្រើ​ប្រាស់​ប្រភព​ទឹកឆ្លង​ដែន​និង​បឹង​អន្តរជាតិ​។

​រីឯខ្លួនវិញ រដ្ឋមន្ត្រី​លោក Sommad Pholsena បានអះអាងថា​ រាល់កម្មភាព ​សាង​​សង់​សំណង់វា​រីអគ្គិសនី លើ​ទន្លេ​មេគង្គ​នឹង​ត្រូវ​បាន​ប្រតិបត្តិ​តាម​ការ​កំណត់ របស់​គណៈកម្មាធិការ​ទន្លេមេគង្គ​អន្តរជាតិ និង​ច្បាប់​អន្តរជាតិ​ប្រើ​ប្រាស់​ប្រកប ​ដោយ​ប្រសិទ្ធិភាព​ប្រភព​ធនធាន​នេះ​សម្រាប់​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ប្រទេស​ដទៃ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ