15/04/2015 14:52 GMT+7 Email Print Like 0

វៀតណាមនិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ


វៀតណាមនិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ

 
វៀតណាមនិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង​វិស័យ​ការពារជាតិ។ នេះគឺជាខ្លឹមសារដែល បាននាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Honorio Agiokuetta អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិហ្វីលីពីនបានឯកភាព បន្ទាប់ពីជំនួប​សន្ទនាយុទ្ធសាស្ត្រការពារ​ជាតិ​ ​​វៀត​ណាម-ហ្វីលីពីន លើកទី១ ដែលបាន​ប្រព្រឹត្ត​ទៅ​នាថ្ងៃទី១៣ មេសា នៅ​ទីក្រុង​ហាណូយ។​ នាយ​ឧត្តម​សេនីយ៍ Phung Quang Thanh មានគោលបំណង​ថា៖ លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង​ការពារ​ជាតិ​នៃប្រទេសទាំងពីរ​ នឹង​ជា​គ្រឹះដ្ឋានដើម្បីកិច្ចសហប្រតិបត្តិការការពារ​ប្រទេស ទ្វេភាគីវៀតណាម​និង​​ហ្វីលីពីន​កាន់តែស៊ីជំរៅមានប្រសិទ្ធិភាពខ្ពស់ និង​ជាក់ស្ដែងជាងទៀត។

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានអោយដឹងថា៖ នឹង​ខំប្រឹងប្រែងអស់ពីកម្លាំងកាយ​ចិត្ត​ដើម្បី​អនុវត្តរាល់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរប្រកបដោយ​ប្រសិទ្ធិភាព រួមចំណែក​បង្កើន​ចំណង​សាមគ្គីភាព​ ការយល់​ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ ដើម្បី​សន្តិភាព​ កិច្ច​សហ​ប្រតិបត្តិការ​រវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់អាស៊ានទៀតផង៕

 
 តាម VOV5-វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ