28/11/2014 15:23 GMT+7 Email Print Like 0

វៀតណាមនិងហុងគ្រីប្តេជ្ញាបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យ


ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី លោក Ader Janos

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក ​Truong Tan Sang ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី លោក Ader​ Janos និងលោកជំទាវបានចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែ​វិច្ចិកា​ ឆ្នាំ ២០១៤។ នៅក្នុងជំនួបសន្ទនាបន្ទាប់ពីពិធីទទួល នាព្រឹកថ្ងៃទី២៧វិច្ឆិកា ​ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី លោក Ader Janos ​បានអះអាងថា៖ហុងគ្រីចាត់ទុកវៀតណាមជាដៃគូប្រពៃណីនៅក្នុងតំបន់ ​និងមានគោលបំណង​ជំ​រុញ​ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើច្រើនវិស័យ ជូនដំណឹងអំពីការបើក​អគ្គកុងស៊ុលហុងគ្រី​ប្រចាំ​នៅ​ទី​ក្រុង​ហូជីមិញ (ភាគខាងត្បូងវៀតណាម) នាឆ្នាំ ២០១៥ ។ ប្រធានរដ្ឋ​ Truong Tan Sang និង ប្រធានាធិបតី​ Ader​ Janos បានឯកភាពអំពីការបង្កើន​ការផ្លាស់​ប្តូរពាណិជ្ជកម្មទ្វេភាគី កិច្ចសហប្រតិបត្តិការអំពីអប់រំ  បណ្ដុះ​ណ្ដាល​​ អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារប្រទេស …លៗ។

ថ្លែងមតិនៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបចរចារ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​អោយ​ដឹង​ថា​៖“ យើងខ្ញុំឯកភាពបន្តលាតត្រដាងអនុវត្តប្រកបដោយប្រសិ​ទ្ធិភាពនូវ​យន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្ដី​ពី​កិច្ចសហប្រតិបត្តិការសេដ្ឋ​កិច្ចវៀតណាម-ហុងគ្រី បង្កលក្ខណះងាយស្រួល​សំរាប់អង្គភាព​អាជីវកម្ម​នៃប្រទេស​ទាំង​ពីរ។”​ រីឯ ប្រធានាធិបតីសាធារណរដ្ឋហុងគ្រី លោក Ader Janos បាន​វាយតំលៃខ្ពស់​ចំពោះការអភិវឌ្ឍន៍យ៉ាងសកម្ម​របស់​វៀតណាម ដោយតួនាទីសំខាន់ៗ ក្នុងទំនាក់ទំនងល្អ​ប្រសើររវាងប្រទេសទាំងពីរ ជាបុព្វហេតុជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ីអាអគ្នេយ៍ ជាមួយ EU ផងដែរ។

នារសៀលថ្ងៃទី២៧នេះដែរប្រធានរដ្ឋសភាវៀតណាមលោកNguyenSinh Hung បានដំណើរការចរចារចាមួយលោកAnder Janos។ លោកNguyenSinh Hungអះអាងថា៖​វៀតពណាមផ្តោតសំខាន់លើការបង្កើនទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​ជាមួយហុងគ្រី។ថ្នាក់​ដឹកនាំទាំង២រូបមានជំនឿជាក់​ថា៖បណ្តាសកម្មភាពផ្លាស់ប្តូរទំនាក់ទំនង​គណះប្រតិភូនិងបទពិសោជន៍រវាងស្ថាប័នសភានិងក្រុមសមាជិសភានៃវ្របទេស
ទាំង​២នឹងរួមចំណែកជំរុញខ្លាំងទំនាក់ទំ​នងទ្វេភាគីថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ