24/04/2015 15:04 GMT+7 Email Print Like 0

វៀតណាមនិងហុងគ្រីត្រៀមខ្លួនជាស្រេចសំរាប់កិច្ចព្រមព្រៀងឧបត្ថម្ភយុត្តិធម៌​អំ​ពី​ព្រហ្ម​ទ័ណ្ឌ


លោក Nguyen Hoa Binh ប្រធានមហាអយ្យការប្រជាជនកំពូល (VOV)

ចាប់ពីថ្ងៃទី២០ដល់២៣ខែ​មេសាឆ្នាំ​២០១៥ គណៈប្រតិភូអយ្យការជាន់ខ្ពស់​វៀតណាម ដឹកនាំដោយលោក Nguyen Hoa Binh ប្រធាន​មហាអយ្យការ​ប្រជាជន​កំពូល​បាន​ទៅបំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​ហុង​គ្រី។​នា​ថ្ងៃទី​២២ខែ​មេសា​ នៅ​ទីស្ដី​​ការ​រដ្ឋ​សភា​ហុង​គ្រី គណៈ​ប្រតិ​ភូ​វៀត​ណាម បាន​ជួប​សន្ទនា​ជាមួយ​​ឧបនាយក​រដ្ឋ​មន្ត្រី​​ហុង​គ្រី លោក Zsolt Semjen។ នៅពិធីនេះ​លោកឧបនាយករដ្ឋមន្ត្រី​ បាន​សង្កត់​ធ្ងន់​ថា​នឹង​យក​ចិត្ត​ទុក​ដាក់​​ដល់​ការជំរុញកិច្ចសហប្រតិបត្តិការ រវាងអយ្យការ​នៃប្រទេសទាំងពីរ ក្នុង​នោះ​មាន​ការ​ដែល​ហុង​គ្រីជួ​យ​វៀត​ណាម​បណ្ដុះ​បណ្ដាល​កម្មាភិបាលមានគុណភាព សំរាប់ផ្នែក​យុត្តិធម៌។

មុននោះលោក Nguyen Hoa Binh បានជួបចរចា​ ជាមួយប្រធានមហាអយ្យការ​ហុងគ្រី លោក Peter Polt និង​ថ្នាក់​ដឹក​នាំ​មហាអយ្យការ។ ភាគីទាំងពីរ​បានផ្លាស់ប្តូរ​បទពិសោធន៍ អំពីរចនាសម្ព័ន្ធនៃមហាអយ្យការ ពិសេស​គឺបទ​ពិសោ​ធន៍​ក្នុងការ​តស៊ូប្រឆាំង​បទល្មើសបច្ចេកវិទ្យា​ខ្ពស់បទ​ល្មើសហិរញ្ញវត្ថុ។

លោកប្រធាន Nguyen Hoa Binh ក៏បានជួបធ្វើការ ជាមួយប្រធានតុលាការ​កំពូល លោក Peter Darak ជួប​សម្ដែង​ការ​គួរសម​អនុប្រធាន​រដ្ឋសភា Janos Latorcal​ ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ