30/03/2017 10:24 GMT+7 Email Print Like 0

វៀតណាមនិងស្វីសលើកកំពស់កិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍​ក្នុងសកម្មភាពតាក់តែងច្បាប់


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រ ធានព្រឹទ្ធសភាស្វីស លោក Ivo Bischofberger (រូបថតៈ Lê Tuyết/VOV)

​គណៈប្រតិភូ​ក្រុមប្រឹក្សារដ្ឋ (ព្រឹទ្ធសភា)​សហព័ន្ធស្វីស ដឹកនាំដោយប្រ​ធាន​ព្រឹទ្ធសភា​ស្វីស លោក Ivo Bischofberger បានអញ្ជើញមកបំពេញទស្សនកិច្ច​ជាផ្លូវការ នៅវៀតណាមចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ​២០១៧។ បន្ទាប់​​ពីពិធីទទួលនៅ​​វិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ជួប​ចរចារ ជាមួយ លោក Ivo Bischofberger ផងដែរ។ ក្នុងជំនួបនេះ ភាគី​ទាំងពីរបាន​ចែករំលែកបទពិសោធន៍​លើ​វិស័យ​​ការពារបរិស្ថាន។ ក្នុងនោះ វៀត​ណាមមាន​បំណងថា​ស្វីស នឹង​ផ្តល់បទ​ពិសោធន៍ និងជួយ​ឧបត្ថម្ភ​បច្ចេកទេស​សម្រាប់ការ​ងារកសាង​ច្បាប់ លើវិស័យ​ការពារបរិស្ថាន។ ភាគីទាំងពីរ​បាន​​ឯក​​ភាព​ថា​នាពេល​ខាង​មុខ ស្វីសនឹងជួយវៀតណាម កសាងប្រព័ន្ធអប់រំមានគុណភាពខ្ពស់​ដោយ​ផ្សាភ្ជាប់​​ជាមួយការស្រាវជ្រាវវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យាជាមួយការបណ្តុះ​បណ្តាល​នៅ​បណ្តាសាលារៀន និងមណ្ឌល​ស្រាវជ្រាវ បង្កើនអាហារូបករណ៍ និង​បង្ក​​លក្ខណៈ​ងាយស្រួលឲ្យនិស្សិតវៀតណាម បំពេញ​ការ​សិក្សា​រៀន​សូត្រ​​ក្នុង​ផ្នែក​បណ្តុះ​បណ្តាលល្បីឈ្មោះ របស់ស្វីស ដូចជា ផ្នែកច្បាប់ ធនាគារ​បច្ចេកវិទ្យា​ខ្ពស់ និង ទេសចរណ៍ជាដើម។ ស្តីពីកិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​ ប្រធាន​ទាំងពីររូបបានឯកភាពថា នាពេលខាងមុខ នឹង​ជម្រុញ​សកម្មភាព​ផ្លាស់ប្តូរ​ គណៈប្រ តិភូជាន់​ខ្ពស់ សំដៅបង្កើន​ការយល់​ដឹងនិង​ជឿជាក់​គ្នាទៅ​​វិញទៅ​មក​ ជាពិសេស​ផ្លាស់ប្តូរបទពិសោធន៍ ក្នុងសកម្មភាព​រដ្ឋ​សភា ធ្វើ​ជា​មូលដ្ឋាន​អភិវឌ្ឍន៍​ ទំនាក់​ទំនង​ ជាក់​ស្តែងប្រកប​ដោយប្រសិទ្ធភាព​លើគ្រប់​វិស័យ​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ