20/02/2016 10:47 GMT+7 Email Print Like 0

វៀតណាមនិងស្រីលង្កាជម្រុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ

វៀតណាមនិងស្រីលង្កាពោរពេញទៅដោយលក្ខណៈងាយស្រួល សម្រាប់​ជម្រុញ​ទំនាក់​ទំនង​នៃប្រទេស​ទាំងពីរ​នាពេលខាង​មុខ។ នេះ ជាការអះ​អាងរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅស្រីលង្កា លោកស្រី Phan Kieu Thu នៅក្នុងការឆ្លើយ​សំភាសន៍ Online លើវិទ្យុផ្សាយសម្លេង ជាតិស្រីលង្កានាថ្ងៃទី៨​ខែ​កុម្ភៈ​ឆ្នាំ២០១៦។ ក្នុង​ការ​ឆ្លើយសំនួរ ស្តីពីទំនាក់ទំនង រវាងវៀតណាមជាមួយស្រី​លង្កា និងការ​កំណត់​ទិសដៅ​សម្រាប់​ជម្រុញ​ទំនាក់ ទំនង​ទ្វេភាគី លោកស្រី Phan​ Kieu Thu បានសង្កត់​ធ្ងន់​ថា នាបច្ចុប្បន្ន  ស្រី​លង្កា​កំពុង​បើក​ទូលាយា​ការវិនិ​យោគ ចូលវៀតណាមដោយមានគំរោងការ ចំនួន១៤ ក្នុងតម្លៃជាប្រាក់គឺ៧៧​លាន​ដុល្លារ​អាមេរិក​។ លោក​ស្រីបានអះអាង ថា វៀតណាមជានិច្ចកាលយក​ចិត្តទុក​ដាក់​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនងយ៉ាង​ល្អ ប្រ​សើររវា​ងវៀតណាមជាមួយ​ស្រីលង្កា ហើយស្ថានទូតវៀតណាម​ប្រចាំនៅ ស្រីលង្កានឹងធ្វើអស់ពី​កម្លាំង​កាយ​ចិត្តសម្រាប់​អភិវឌ្ឍន៍ទំនាក់​ទំនង​ទ្វេភាគី នេះនាពេលខាងមុខ។


ប្រទេសស្រីលង្កា (រូបថតៈ Ramsaytravelwork)

ស្តីពីបញ្ហាតំបន់និងពិភពលោក លោកស្រី Phan Kieu Thu បានចាត់ទុក​ថា ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥ មិនត្រឹមតែជាការ​បោះ ជំហាន​សំខាន់​ចូល​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​ប៉ុណ្ណោះ​ទេ ថែម​ទាំងមានអត្ថន័យដ៏ធំធេងសម្រាប់ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់អាស៊ី​អាគ្នេយ៍ ជាពិសេស​នៅសមុទ្រខាង​កើតទៀតផង។ លោកស្រីបានឲ្យដឹងថា​ការ​ដែល ចិន​អនុវត្ត​ការហោះហើរ​សាក​ល្បង​នៅព្រលាន​យន្តហោះ ដែលចិន​កសាង ខុសច្បាប់នៅកោះថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa របស់​វៀតណាម ហើយយន្តហោះរបស់ចិនបានរំលោភ​ តំបន់គ្រប់គ្រងការ​ហោះហើរ របស់​វៀតណាម​គឺជា​ការ​គំរាម​កំហែង​សន្តិភាព ស្ថិរភាពក្នុងតំបន់និងរំលោភ យ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពប្រជុំកោះ Truong Sa របស់​វៀតណាម។ លោកស្រីបានសង្កត់ធ្ងន់នូវគោលជំហររ​បស់វៀតណាម គឺដោះស្រាយ​ជំលោះ ដោយ​សន្តិ​វិធី​ដោយ​ឈរ លើមូលដ្ឋានច្បាប់អន្តរជាតិក្នុងនោះមាន​អនុសញ្ញា អ.ស.បស្តីពីច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ