24/03/2017 11:21 GMT+7 Email Print Like 0

វៀតណាមនិងសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

​ទទួលសេចក្តីអញ្ជើញ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ​លោក Nguyen Xuan Phuc នាយក​រដ្ឋមន្ត្រី​សាធារណ​រដ្ឋ​សិង្ហបុរី​លោក លីស៊ានឡុង​​និង​​លោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាម ចាប់​ពីថ្ងៃទី​២១ ដល់ថ្ងៃទី២៤ ខែមិនា។ ​នេះជាលើកទី៣​ ហើយ​ដែល​លោក​លីស៊ាន​ឡុង មកបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​​នៅវៀត​ណាម ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​។
 

 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងសមភាគីសិង្ហបុរី លោក លីស៊ានឡុង អញ្ជើញផ្លាស់ប្តូរលើបញ្ហាដែលបានយកចិត្តទុកដាក់ដួចគ្នា

នាថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច នៅវិមានប្រធានរដ្ឋ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួបចរចា ជាមួយ​សម​ភាគី​សិង្ហបុរី លោក​លីស៊ានឡុងផងដែរ។ នៅក្នុងជំនួប​នេះ ភាគី​ទាំងពីរ​បាន​សន្យា​កសាង​ទំនុកទុក​ចិត្ត​នយោបាយ​ជម្រុញ​ កិច្ច​សហប្រតិបត្តិការ ធ្វើ​សមាហរណកម្ម និង​​ធ្វើឲ្យស៊ីជម្រៅថែម​ទៀត​នូវទំនាក់​ទំ​នង​ដៃ​គូយុទ្ធសាស្ត្រ​វៀត​ណាម - សិង្ហបុរីតាមរយៈការផ្លាស់​ប្តូរ​គណៈ ប្រតិភូ​ជាប្រចាំ​និង​បង្កើន​ការ​ជួប​ប្រាស្រ័យ​ប្រជាជន​។ នាយក​រដ្ឋមន្ត្រី​ ទាំង​ពីរ​រូប​​បាន​អះអាង​បន្តជម្រុញ​បរិយាកាស ធ្វើអាជីវកម្ម​ងាយស្រួល និង​បង្កើន​ការ​តភ្ជាប់​ សហ​គ្រាស​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ។ នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​ បាន​សន្យា​​ជួយ​ឧបត្ថម្ភអង្គ ភាព​អាជីវកម្ម​វៀត​ណាម ជ្រៀតចូលទីផ្សារសិង្ហបុរីកាន់​តែ​ស៊ីជម្រៅ។ លោក​ លីស៊ានឡុង បានអះ​​អាង​ថា សិង្ហបុរីនឹងបន្តផ្តល់អាហារូបករណ៍ សម្រាប់​សិស្សានុសិស្ស​វៀត​ណាម​​ ក្នុង​ទាំងក្រ​បខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ានផង។
 
ភាគីទាំងពីរក៏បានពិភាក្សាលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ ក្នុងនោះ​មាន​ការ​ស្វែង​រក​ដំណោះស្រាយសម្រាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ​(TPP)។ នាយករដ្ឋមន្ត្រីទាំងពីរ រូបបាន​ឯកភាព​រក្សារាល់​ការ​ពិគ្រោះ​យោបល់ និង​រឹត​បន្តឹង​កិច្ចសហប្រតិបត្តិការ ជាមួយគ្នានិងជាមួយ​ប្រទេសអាស៊ាន​ដទៃ សំដៅ​កសាង​អាស៊ាន​មួយ​​សាមគ្គី ឯកភាព ជាពិសេស​ពង្រីក​នូវតួនាទី​របស់​អាស៊ាន​ក្នុង​ការ​ដោះ​ស្រាយ​រាល់​បញ្ហា​យុទ្ធសាស្ត្រ​ក្នុងតំបន់​ក្នុងនោះ​មាន​បញ្ហា​សមុទ្រ​ខាង​កើត​ផង​។

 

 
នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាកសិណសាក្សី ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗ

​បញ្ចប់​កិច្ចចរចារ នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាកសិណសាក្សី ពិធីចុះ​​ហត្ថលេខា​លើឯកសារ​សហប្រតិបត្តិការ​សំខាន់ៗ។ ​នៅក្នុងសន្និសីទកាសែតបន្ទាបពីកិច្ចចរចា នាយករដ្ឋមន្ត្រីលោក Nguyen Xuan​ Phuc បាន​លើកច្បាស់ថា វៀតណាមនិងសិង្ហបុរី បានចុះហត្ថលេខាលើឯក​សារ​សំខាន់ៗ​ចំនួន៦។ លោក Nguyen Xuan Phuc ក៏បានលើកឡើង​នូវទស្សនៈ  របស់​វៀតណាមអំពីបញ្ហាសមុទ្រខាងកើតផងដែរ៖
 
​“ក្នុងបញ្ហាសមុទ្រខាងកើត យើងខ្ញុំសុទ្ធតែឯកភាពថា នឹងកសាងសមុទ្រខាង​កើត​​ឲ្យក្លាយ​ទៅជាតំបន់​សន្តិភាព មិត្តភាព និងសមុទ្រខាង​កើត​មួយ មាន​សេរីភាព​​អាកាសចរណ៍ នាវាចរណ៍ ជាពិសេសរួមគ្នា​អភិវឌ្ឍន៍។ លោក លីស៊ានឡុង និងរូបខ្ញុំ​ផ្ទាល់ ក៏បានផ្លាស់​ប្តូរអំពី​បញ្ហា​ពហុភាគី ដែលមាន​ការយក​ចិត្តទុក​ដាក់​ដូចគ្នា។ យើងខ្ញុំក៏បានសន្យា រឹតបន្តឹងកិច្ច​សហប្រតិបត្តិការ ជាមួយ​ប្រទេស​សមាជិកនានា ក្នុងការ​កសាង​អាស៊ានសាមគ្គី មានការច្នៃប្រឌិត និងពង្រីក​នូវតួនា​ទីជា​មជ្ឈមណ្ឌល របស់អាស៊ាន​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ