13/10/2015 09:50 GMT+7 Email Print Like 0

វៀតណាមនិងសាធារណរដ្ឋឆែកសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀន


វៀតណាមនិងសាធារណរដ្ឋឆែកសហប្រតិបត្តិការប្រឆាំង បទល្មើសគ្រឿងញៀន
(រូបថតៈ Vietnam+)

ក្រុមការងារ​នៃស្នងការដ្ឋានប៉ូលីសចំណុះក្រសួងនគបាលវៀតណាមដឹកនាំដោយវរសេនីយ៍ឯក Nguyen Dich​ Nam អនុប្រធានស្នងការដ្ឋានប៉ូលីសស៊ើបអង្កេតបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋានប៉ូលីស កំ​ពុង​មានដំណើរទស្សនកិច្ចការងារនៅសាធារណឆែកចាប់ពីថ្ងៃទី១២កញ្ញាដល់ថ្ងៃទី១២  ខែតុលា ឆ្នាំ២០១៥។

នាថ្ងៃទី១១ ខែតុលា នៅក្រុង Praha បានប្រព្រឹត្តទៅការជួបមុខជាមួយអ្នកយកព័ត៌មានវៀតណាម តំណាងសារព័ត៌មាននានានិងបណ្តាអង្គការមហាជនរបស់​សហគមន៍ជនវៀតណាម ដើម្បីប្រកាសលទ្ធផលនៃដំណើរ​ទស្សនកិច្ចនេះ។

លោក Nguyen Dich Nam បានឲ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅសាធារណរដ្ឋឆែក ក្រុមការងារវៀតណាមបានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំប៉ូលីសនិងស្ថាប័នស៊ើបអង្កេតនៅខេត្ត ក្រុង ចំនួន១០របស់ឆែកផង​ដែរ​។ តាមការផ្លាស់ប្តូរព័ត៌មាន ភាគីទាំងពីរបានឯកភាពលើបញ្ហាមួយចំនួន ជាពិសេសគឺការងារបង្ការប្រឆាំង​នឹង បទល្មើសគ្រឿងញៀន។ លោក Nguyen Dich Nam បានសង្កត់ធ្ងន់ថានាពេលខាងមុខ វៀតណាមនឹង​ជម្រុញកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឆែក ក្នុងការងារប្រឆាំងឧក្រិដ្ឋកម្មនិយាយរួមនិង បទល្មើស​គ្រឿងញៀននិយាយដោយឡែក ក្នុងនោះ មានការផ្លាស់ប្តូរព័ត៌មានប្រចាំ ផ្លាស់ប្តូរគណៈប្រតិភូក៏ដូច ជា​សហប្រតិបត្តិការបណ្តុះបណ្តាលជំនាញនិងភាសាផងដែរ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ