19/11/2014 14:30 GMT+7 Email Print Like 0

វៀតណាមនិងសហព័ន្ធរុស្ស៊ីជំរុញកិច្ចសហប្រតិបតិ្តការពលករ

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងមូស្គូ ឯអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Nguyen Thanh​ Son បានមានជំនួបចរចារជាមួយរដ្ឋមន្រ្តីទទួលបន្ទុកស្ថាប័ន​អន្តោប្រវេសន៍​សហ​​ព័ន្ធ​​រុស្ស៊ីលោក Konstatin Romodanovsky អំពីបញ្ហាទាក់ទិនដល់​សកម្មភាពសហ​ប្រតិបតិ្តការ​​​ពលករនិងសហគមន៍ជនវៀតណាមនៅប្រទេសនេះ។ លោក Nguyen Thanh Son បានសង្កត់ធ្ងន់ថា ភាគីទាំង២ត្រូវមានវិធានការត្រឹមត្រូវ ក្នុងនោះឆាប់បង្កើតនិងបង្កើន​ក្រុម​សហ​ការ​​ទ្វេភាគីវៀតណាម-រុស្ស៊ី សំដៅដោះស្រាយទាន់ពេលវេលារាល់ការជំពាក់ជំពិន ឲ្យសម​ស្រប​​ជាមួយនឹងស្មារតីមនុស្ស​ធម៌និងទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ ២។លោក Nguyen Thanh Son ក៏បាននាំចេញការផ្ដើមគំនិត បើកទូលាយ​កិច្ច​សហ​ប្រតិបតិ្ត​ការពលករក្នុងវិស័យកសិកម្មនិងឧស្សាហកម្មធុនស្រាល ព្រមទាំងធ្វើអាជីវកម្មឲ្យ ​អស់
សក្ដានុភាពរបស់មជ្ឈមណ្ឌលវប្បធម៌ពាណិជ្ជកម្មហាណូយនៅមូស្គូ។


ជំនួបចរចាររវាងឯអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Nguyen Thanh Son​ និងរដ្ឋមន្រ្តីទទួលបន្ទុកស្ថាប័នអន្តោប្រវេសន៍សហព័ន្ធរុស្ស៊ីលោក Konstatin Romodanovsky

រីឯខ្លួនវិញ លោក Romodanovsky បានឲ្យដឹងថា ស្ថាប័នអន្តោប្រវេសន៍របស់រុស្ស៊ី​នឹងលាត​ត្រដា​ង​​អនុវត្តយ៉ាងសកម្មការបញ្ជាណែនាំរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អំពីការផ្ដួចផ្ដើមគំនិតបង្កលក្ខណៈងាយស្រួយសំរាប់សហគមន៍ជន​វៀតណាម​នៅ​ប្រទេស​នេះ​។ ​ភាគីទាំង២បានឯកភាពអំពីផែនការសហប្រតិបតិ្តការជាក់ស្ដែង សំដៅបង្កើន​ការងារ​សារព័ត៏​មាន​ ជំរុញកិច្ចសហប្រតិបតិ្តការពលករនិង​ស្វែងរកនិងនាំចញបណ្ដា​ដំណោះ​ស្រាយ​ជាក់​ស្ដែង​សំ​រាប់បញ្ហាគត្តិយុត្តិទាក់ទិនដល់សហគមន៍ជនវៀតណាមនៅរុស្ស៊ីផងដែរ៕

Diep Anh អ្នកយកព័ត៏មានVOVប្រចាំនៅរុស្ស៊ី

បណ្តាអត្ថបទបានផ្សាយ