17/02/2017 10:05 GMT+7 Email Print Like 0

វៀតណាមនិងម៉ិកស៊ិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ


វៀតណាមនិងម៉ិកស៊ិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ

គណៈប្រតិភូក្រសួងហិរញ្ញវត្ថុវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រី លោក Do Hoang Anh Tuan ទើប​នឹងមាន​ដំណើរ​​​បំពេញទស្សនកិ​ច្ចការងារ នៅប្រទេសម៉ិក ស៊ិកចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤កុម្ភៈ សំដៅ​បង្កើន​ការផ្លាស់​ប្តូរបទ​ពិ​សោធន៍ និង​កិច្ច​​សហប្រតិបត្តិការ​ទ្វេភាគី​លើវិស័យ​ហិរញ្ញវត្ថុ​​។ នៅក្នុងជំនួប​ធ្វើ​ការជា​មួយ​រដ្ឋមន្ត្រី ក្រសួង​​ហិរញ្ញវត្ថុ និង​ឥណទាន​សាធារណៈ​ម៉ិកស៊ិក លោក​ Jose Antonio Meabe ភាគីទាំង​ពីរ​បាន​ឯកភាព​​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​​ទ្វេ​ភាគី ជាពិសេស​ឈានដល់ ការចុះ​ហត្ថលេខា​លើកិច្ចព្រម​ព្រៀង​សហប្រតិបត្តិ​ការ​គយ​និងកិច្ច​ព្រម​ព្រៀង​ជៀស វាង​ការវាយពន្ធពីរដង។ ភាគីទាំង​ពីរបាន​ឯកភាព ឈរលើលទ្ធផល​នៃកិច្ចចរចារ​ស្តីពី​​គយនៅ​កិច្ចព្រមព្រៀងដៃគូអន្តរ​ប៉ាស៊ីហ្វិក (TPP) ធ្វើជាមូលដ្ឋានសម្រាប់​ចុះហត្ថ លេខាលើ​កិច្ចព្រម​ព្រៀង​គយ​ទ្វេភាគី។
 
ក្នុងរយៈពេលស្នាក់នៅប្រទេសម៉ិកស៊ិក អនុរដ្ឋមន្ត្រី លោក Do Hoang Anh​ Tuan​ និងសមាជិកអំដំណើរ​ បាន​អញ្ជើញ​ទៅ​ដាក់កម្រងផ្កា​ នៅវិមាន​រំលឹក​វិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ​នៅរដ្ឋធានី​ម៉ិកស៊ីក​ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ