19/10/2015 09:19 GMT+7 Email Print Like 0

វៀតណាមនិងម៉ិកស៊ិកជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងតំបន់


 

ទីក្រុង Toluca របស់​ម៉ិកស៊ិកមានគោលបំណងបង្កើតទំនាក់ទំនង ​សហ​ប្រតិបតិ្ត​ការ​ជាមួយ​ដៃគូ​នានា​របស់​វៀត​ណាម​ និង​ត្រៀម​ខ្លួន​ជាស្រេច​ចង​មេត្រី​ភាព​ ជាមួយទីក្រុង Da Nang របស់​វៀត​ណាម​។ នេះ​ជាសេចក្ដី​ប្រកាស​ន៍​របស់​អភិបាលក្រុង​ Toluca លោក Braulio Alvarez Jasso នៅជំនួ​ប​សន្ទនា​ ជា​មួយឯកអគ្គ​រដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកលោកស្រី Le Linh Lan សំដៅ តភ្ជាប់និងជំរុញ​ទំនាក់​ទំនង​សហ​ប្រតិ​បតិ្ត​ការ​រវាង​តំបន់​នានា នៃប្រទេសទាំងពីរ។ ថ្លែងមតិនៅទី​នេះ លោក Braulio Alvarez Jasso បាន​សង្កត់​ធ្ងន់​ទៅ​លើ​លក្ខណៈ​ ស្រ​ដៀងគ្នា​អំពី​គោល​ដៅអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ និងវប្បធម៌រវាងម៉ិកស៊ិកនិង​វៀតណាម ហើយ​ចាត់​ទុក​នេះ​ជាមូលដ្ឋានដើម្បី​បង្កើត​ទំនាក់​ទំ​នង​សហប្រតិបតិ្ត ការលើ​ច្រើន​វិស័យ​រវាង​ខឿន​សេដ្ឋកិច្ច​ទាំង​ពីរ។ រីឯ​ខ្លួន​វិញ​ ឯកអគ្គរដ្ឋ​ទូត Le Linh Lan បានសង្ឃឹម​ថា​ក្នុងឆ្នាំ២០១៥ វៀត​ណាម​និង​ម៉ិកស៊ិក​ស្វាគមន៍​លើកទី​៤០ ទិវា​បង្កើត​ទំនាក់​ទំនង​ការ​ទូត ដោយសកម្មភាព​ជាក់​ស្ដែង​ជាច្រើន ក្នុង​នោះមាន​ការ​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ចង​មេត្រី​ភាព ​រវាង​ទី​ក្រុង Toluca និងទីក្រុង Da Nang៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ