28/10/2016 10:18 GMT+7 Email Print Like 0

វៀតណាមនិងមីយ៉ាន់ម៉ាសន្យាធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ

វៀតណាមនិង​មីយ៉ាន់ម៉ានា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៦ បានចេញសេចក្ដីថ្លែង​ការណ៍​រួម​ក្នុង​ឱកាស​ដំណើរ​ទស្សន​កិច្ច​ថ្នាក់រដ្ឋ​នៅវៀតណាម ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ​ទី២៨ ខែតុលា របស់​ប្រធានាធិបតី​សាធារណៈ​រដ្ឋ​សហភាព​មីយ៉ាន់​ម៉ា លោក Htin​ Kyaw។ ឯកសារនេះបាន​លើកច្បាស់​ថា ប្រធាន​រដ្ឋវៀត​ណាម​និង​ប្រធានា​ធិបតី​​មីយ៉ាន់ម៉ា បានអញ្ជើញជួបចរចារ ហើយឯកភាពលើកា​រជំរុញ​ខ្លាំងដំណើរ​ទស្សន​កិច្ច​និង​ជំនួប​ប្រាស្រ័យ​ជាន់​ខ្ពស់​ និងគ្រប់ជាន់ថ្នាក់រវាងបក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋសភា​និង​ប្រជាជននៃប្រទេសទាំង​ពីរ។


ទិដ្ឋភាពនៃជំនួបចរចារជាន់ខ្ពស់វៀតណាម-មីយ៉ាន់ម៉ា (រូបថត៖VOV)

ភាគីទាំងពីរ​បានសន្យាធ្វើឲ្យស៊ីជំរៅថែមទៀត នូវទំនាក់ទំនងពាណិជ្ជកម្ម វិនិ​យោគ​ទ្វេភាគី​ដោយ​ឈរលើ​មូល​ដ្ឋាន​ផល​ប្រយោជន៍​ដូច​គ្នា ហើយ​បង្កលក្ខណៈ​ល្អបំផុត​ដើម្បី​ឲ្យសកម្មភាព​ធ្វើអាជីវកម្ម​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា។​ថ្នាក់​ដឹក​នាំទាំ​ង​​ពីរ រូបបានចែករំ​លែកនូវ​ទស្សនៈ ផលប្រយោជន៍​រួមអំពីសន្តិភាព សន្តិសុខតំបន់​និង អះអាង​លើការ​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ការពារជាតិ សន្តិសុខរវាងប្រទេស​ទាំង​ពីរ ព្រម​ទាំង​ពិចារណា​លើការ​បង្កើត​យន្តការ​ “កិច្ច​សន្ទនា​គោលនយោ​បាយ​ការ​ពារជាតិ​” និងយន្ត​ការ “ក្រុម​ការងារ​រួម” រវាង​ក្រសួង​ការ​ពារ​ជាតិ​នៃប្រទេស​ទាំង​ពីរ​យ៉ាង​ឆាប់ៗ។​ ប្រធានរដ្ឋលោក Tran Dai Quang និង​ប្រធានាធិបតី​លោក Htin Kyaw បាន​ស្វាគមន៍​​ការតភ្ជាប់​កាន់​តែខ្លាំងក្លា និងទូលំទូលាយរវាងប្រទេសទាំងពីរលើវិស័យ​កសិកម្ម ទូរគមនាគមន៍ ចរាចរណ៍ ដឹក​ជញ្ជូន​ជាដើម។ ថ្នាក់ដឹកនាំទាំងពីររូបវាយ​តំលៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបតិ្តការ​ដ៏ស្អិត​រមួត​រវាង​ប្រទេស​ទាំងពីរ​ នៅវេទិកា​តំបន់​ និងអន្តរជាតិ ហើយឯកភាពលើការពង្រីកលទ្ធ ផលនោះក្នុង​ក្របខ័ណ្ឌ​អាស៊ាន​និង​វេទិកាតំបន់ និងអន្តរជាតិផ្សេងៗទៀត។ ប្រធានរដ្ឋ​វៀតណាម​និង​ប្រធានាធិ​បតីមីយ៉ាន់​ម៉ា អះអាង​នូវការ​សន្យារ​ក្សា​សន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿង​នៅតំបន់ ជំរុញ​ការខំប្រឹង​ប្រែងកសាង​សហគមន៍​អាស៊ាន​ ព្រមទាំង​អះអាងជាថ្មីម្ដង​ទៀតនូវសារ​សំខាន់ នៃការដោះ​ស្រាយ​ជំ លោះនៅ​តំបន់​ដោយ​សន្តិវិធី​ គោរព​គោលការណ៍​នានា​ដែល​ត្រូវ​បាន​​ទទួល​​ស្គាល់​​យ៉ាងទូលំ​ទូលាយ នៃ​ច្បាប់​អន្តរ​ជាតិ ក្នុង​​នោះ​មា​ន​អនុសញ្ញា​​អ.ស.ប​ ស្ដីអំពី​ច្បាប់​​សមុទ្រ​ឆ្នាំ​​១៩៨២ (UNCLOS) ផង។ ភាគីទាំងពីរ​បានអះអាងជា​ថ្មី​ម្ដង​​ទៀត នូវ​ការ​​គាំទ្រ​ ចំពោះការអនុវត្តន៍​យ៉ាងពេញលេញ និងប្រកបដោយ​ប្រសិទ្ធិភាព​នូវសេចក្ដី​ថ្លែងការណ៍ ​ស្ដីអំពី​ការ​ប្រតិ​បត្តិ​​របស់​ភាគីនានា​​នៅ​សមុទ្រ​ខាង​កើត ​(DOC) ហើយ​ភាព​ចាំ​បាច់​នៃការ​​សម្រេច​ក្រម​​ប្រតិបត្តិ​សំរាប់​ភាគី​​នានា​​នៅសមុទ្រខា​ង​កើត (COC) យ៉ាង​ឆាប់រហ័សផង​ដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ