27/04/2015 11:51 GMT+7 Email Print Like 0

វៀតណាមនិងប៊ុលហ្គារីចុះហត្ថលេខាលើកិច្ចពរមព្រៀងសហប្រតិបត្តិការរវាងមហាអយ្យការ​នៃប្រទេសតទាំងពីរ


ប្រធានមហាអយ្យការលោក Nguyen Hoa Binh (VOV)

ចាប់ពីថ្ងៃទី២៣ដល់២៦ខែមេសាឆ្នាំ​២០១៥​ ក្រុមការងារជាន់ខ្ពស់នៃមហាអយ្យ​ការ​ប្រជា​ជន​កំពូល​វៀត​ណាម​ដឹក​នាំ ដោយប្រធានមហាអយ្យការ លោក Nguyen​ Hoa Binh ក្នុងដំណើរ​បំពេញ​ទស្សន​កិច្ច​ នៅប៊ុល​ហ្គារី​បាន​ជួប​សន្ទនា​ ជាមួយថ្នាក់ដឹកនាំមហា​អយ្យការកំពូល គណៈកម្មាធិការ​យុត្តិធម៍កំពូល​ប៊ុលហ្គារី​និង​អនុ​ប្រធា​នាធិបតី​ប៊ុលហ្គារី។ នៅការ​ជួប​សន្ទនា ភាគីទាំងពីរ​បានចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ រវាងមហាអយ្យការនៃ​ប្រទេសទាំងពីរ។ លោក​​ប្រធាន Nguyen Hoa Binh បានអះ​អាង​ថា​នៃ​ជា​មូលដ្ឋាន​កត្តិយុត​ ដើម្បី​បង្កើន​ទំនាក់​ទំនងសហការ រវាងមហាអយ្យការនៃប្រទេសទាំងពីរ។ តាម​ខ្លឹមសារនៃកិច្ចព្រម​ព្រៀង​​សហប្រតិបត្តិការពោលខាងលើ ភាគីទាំងពីរបានសន្យាជួយឧបត្ថម្ភគ្នាទៅ​វិញ​ទៅ​មក​លើ​បណ្ដា​វេទិការ​អន្តរ​ជាតិ ផ្លាស់ប្តូរព័ត៌មានបង្ការប្រឆាំងបទល្មើស​ ផ្លាស់ប្តូរគណៈ​ប្រតិភូជាន់​ខ្ពស់ជួយ​ឧត្ថម្ភគ្នា ​ក្នុងការ​បណ្ដុះ​បណ្ដាល​​ស្រាវ​ជ្រាវ​​ច្បាប់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ