28/11/2014 15:23 GMT+7 Email Print Like 0

វៀតណាមនិងបេឡារុស ៖ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព​និងសហប្រតិបត្តិការ។


សារព័ត៍មានអន្តរជាតិកត់សម្គាល់នូវការជោគជ័យរបស់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនិងបេឡារុសរបស់
អគ្គលេខាបក្សវៀតណាម

តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតី​បេឡារុស លោក Alexander Lukashenko អគ្គលេខាបក្សកម្មុយនីស្ត​វៀត​ណាម​ លោក Nguyen Phu Trong បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅ បេឡារុស ចាប់ពីថ្ងៃទី២៦​ដខល់ទី២៧វិច្ឆិកា។បញ្ចប់ដំណើ​រទស្សនកិច្ចភាគីទាំង២បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងនិងពង្រីកទំនាក់ទំនង​មិត្តភាព​សហប្រតិបត្តិការលើគ្រប់វិស័យ។ មុននេះទីភ្នាក់ងារសារព័ត៍មានជាតិ របស់បេឡារុស នាថ្ងៃទី២៦ខែ​វិច្ឆិកា​ឆ្នាំ ២០១៤​ បានលើកសរសើរទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរវាងវៀតណាម​ និងបេឡារុសនិង វាយតំលៃ​ខ្ពស់​ចំ​ពោះ​​ជំនួបចរចាររវាងអគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ជាមួយ​ប្រធានាធិបតី​បេ​ឡា​រុស​ លោក Alexander Lukashenko។

BelTa បាន​ដកស្រង់​ពាក្យសម្ដីរបស់ប្រធានាធិបតី​ Alexander Lukashenko ដែលចែងថា៖​ ​បេឡារុស និង​វៀត​ណាម​សង្ឃឹម​នឹងមានការ​បោះជំហានលោត​ផ្លោះ​ក្នុងទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោក Alexander Lukashenkoបានអះអាងថា៖បេឡារុសចាត់ទុកការអភិវឌ្ឍន៍​ទំនាក់ទំនងជាមួយវៀតណាមជាអាទិភាព១ក្នុង​ចំណោមអាទិភាពនៃគោលនយោបាយកិច្ចការបរទេសរបស់ខ្លួននៅក្នុងទ្វីបអាស៊ី និងមានគោលបំណងជំរុញ​ទំ​នាក់​ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី។ នាថ្ងៃទី២៥និងទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ សារព័ត៍មាន​ប៊ែលហ្ស៊ិម​បន្ត​ចុះ​ផ្សាយ​អត្ថបទស្ដី​អំពីដំណើរទស្សនកិច្ចនៅរុស្ស៊ី របស់អគ្គលេខាបក្ស​កម្មុយនីស្តវៀតណាម លោក Nguyen Phu Trong។ ដោយប្រធានប​ទ​៖ រុស្ស៊ី-វៀតណាម រួមគ្នាឆ្ពោះទៅកិច្ចសហប្រតិបត្តិការថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ