25/11/2015 09:40 GMT+7 Email Print Like 0

វៀតណាមនិងបេឡារុសបង្កើនកិច្ចសហប្រតិបតិ្តការរវាងអង្គការសហជីព


(រូបថត៖TTXVN)

នាព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៥ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួគណៈប្រតិភូជាន់ខ្ពស់នៃសម្ព័ន្ធសហជីពបេឡារុសដឹកនាំដោយលោកប្រធានសម្ព័ន្ធ Mikhail Orda ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។លោកស្រី Nguyen Thi Doan បានអះអាងថា បក្សរដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរហើយចាត់ទុកនេះជាគ្រឹះស្ថានដើម្បីជំរុញទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី។លោកស្រីមានគោលបំណងថា អង្គការសហជីពនៃភាគីទាំងពីរនឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវឯកសារដែលត្រូវបានចុះហត្ថលេខាក៏ដូចជាបង្កលក្ខណៈងាយស្រួលដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ