15/10/2015 09:56 GMT+7 Email Print Like 0

វៀតណាមនិងថៃជាប្រទេសចំនួន២ដែលស្រូបយកជិត៥០%នៃបរិមាណអង្ករនាំចេញលើពិភពលោក

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិនិងសម័្ពន្ធក្រុមហ៊ុនវៀតណាមបានសហការរៀបចំវេទិការអនាគតស្រូវអង្ករអាស៊ីអាគ្នេយ៍ លើកទី២ឆ្នាំ២០១៥។ នៅទីនេះ អ្នករៀបចំគោលនយោបាយនិងអ្នក
ជំនាញការស្រូវអង្ករជាង១០០ នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥បានពិភាក្សាអំពីឱកាសសក្ដានុភាពនិងការសាកល្បងដែលផ្នែកស្រូវអង្ករកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។ វេទិការបានផ្ដោតលើបញ្ហាសំ​ខាន់​ៗ​ដូចជាតួនាទីរបស់គោលនយោបាយក្នុងការជួយឧបត្ថម្ភ កសិករប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងផលិតកម្មស្រូវ​អង្ករធ្វើយ៉ាងម៉េចដើម្បី ធានាឲ្យគ្រួសារកសិករតូចតាចទាក់ទងនឹងបច្ចេកវិទ្យាខ្ពស់។

តំបន់អាស៊ីអាគ្នេយ៍នាបច្ចុប្បន្នរួមវិភាគទាន២៥%នៃបរិមាណស្រូវអង្ករនៅទូទាំងពិភពលោកក្នុងនោះ​វៀត​ណាម​និងថៃជាប្រទេសនាំចេញស្រូវអង្ករធំបំផុតចំនួន២នៅតំបន់ ដោយ ស្រូបយកជិត៥០%នៃបរិមាណស្រូវអង្ករនាំចេញលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ