19/10/2016 10:22 GMT+7 Email Print Like 0

វៀតណាមនិងឈីលីពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស


លោក Edgardo Riveros Marin បានជួបសម្តែងការ គួរសមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh

ទទួលសេចក្តី​អញ្ជើញរបស់ក្រសួងការបរទេស​វៀតណាម​ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឈីលី​លោក Edgardo Riveros Marin បាន​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម និង​ចូល​រួម​សម័យ​ពិគ្រោះ​យោបល់​នយោបាយ​​ថ្នាក់ អនុរដ្ឋមន្ត្រីការបទេសលើកទី៤ រវាងប្រទេស​ទាំងពីរក្នុងថ្ងៃទី១៦និង​ទី១៧​ ខែតុលា ឆ្នាំ​២០១៦។ ក្នុង​រយៈពេល​ស្នាក់​នៅវៀត​ណាម លោក​ Edgardo Riveros Marin​ បាន​ជួបសម្តែង​ការ គួរ​សម​ឧបនាយក​រដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីការបរទេសវៀតណាម​ លោក Pham Binh Minh។

​នៅក្នុងសម័យពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសនៃប្រទេស​ទាំងពីរ ដែល​ប្រព្រឹត្ត​ទៅ​នាព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម​ លោក Ha Kim Ngoc និងសម​ភាគី​ជីលី Edgardo Riveros Marin បានប្រមូលផ្តុំ ពិភាគ្សា​លើវិ​ធាន​ការ​សំដៅ​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ផ្លាស់​ប្តូរយោបល់​ លើ​បញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរ មានការយកចិត្តទុកដាក់ដូចគ្នា។ ស្តីពី​បញ្ហា​សមុទ្រ​ខាង​កើត ភាគីទាំងពីរបានចែករំលែកនូវ​គោលជំហរ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី មិន​ប្រើប្រាស់​អំពើហឹង្សា​និងគំរាមកំហែង​ប្រើប្រាស់អំពើហឹង្សា គោរព​ដំណើរ​ការការ​ទូតនិង​កតិយុត្ត ឈរ​លើ​មូលដ្ឋាន​គោរព​ច្បាប់​អន្តរជាតិ​ ក្នុងនោះមាន​ច្បាប់​សមុទ្រឆ្នាំ១​៩៨២ (UNCLOS 1982) ។ ក្នុងឱកាសនេះ​ដែរ អនុរដ្ឋ​មន្ត្រីការ​បរទេស​​ទាំង​ពីររូបបាន​ចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងលើក​លែងទិដ្ឋាការ​សម្រាប់អ្នក​កាន់​លិខិត​ឆ្លង​ដែន​ធម្មតា”​ រវាង​រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋឈីលី៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ