31/03/2017 10:18 GMT+7 Email Print Like 0

វៀតណាមនិងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការនៅវិស័យបច្ចេកវិទ្យាព័ត៌មាន


រដ្ឋមន្រ្តីក្រសួងព័តមាននិងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuan មានជំនួបចរចារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយជប៉ុនលោក Sanae Takaichi (Thành Hữu/Vietnam+)

នារលៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ នៅតូក្យូ ជប៉ុន នៅក្នុងក្រប​ខ័ណ្ឌ​នៃ​ដំណើរ​​ទស្សន​កិច្ច​​ការងារ នៅជប៉ុន រដ្ឋមន្រ្តី​ក្រសួង​ព័តមាន និង​ផ្សព្វផ្សាយវៀត​ណាម លោក Truong Minh ​Tuan មាន​ជំនួបចរចារ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​និង​​ផ្សព្វផ្សាយ​ជប៉ុន លោក Sanae Takaichi​។ រដ្ឋមន្ត្រី​លោក Truong Minh Tuan មានគោល​​បំណង​ថា ក្រសួងទាំងពីរ​នឹង​បន្ដការគាំទ្រគ្នា និងបង្ក​លក្ខណៈ​សម្រាប់​អង្គភាព​​អាជីវកម្ម នៃប្រទេស​ទាំងពីរ​សហ​ប្រតិបត្តិ​​ការ នៅវិស័យ​ព័ត៌​មាន​​និង​ផ្សព្វ​ផ្សាយ​។ វៀតណាម​ត្រៀមខ្លួន​ជានិច្ច ដើម្បី​សហការ​​ជា​មួយ​ជប៉ុន​លើ​វិស័យ​​​សន្តិសុខ​ព័ត៌មាន និង​មានគោលបំណង​ថា ជប៉ុន​នឹងផ្ដល់​​​អាទិភាព​អំពី​ប្រភព​ទុន​ជំនួយ​អភិវឌ្ឍន៍ ​(ODA) សម្រាប់អនុវត្តបណ្ដា​គម្រោង​ការណ៍​សុវត្ថិភាព​ព័ត៌មាន​​នៅ​វៀត​ណាម​។​ រីឯ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និងផ្សព្វ​ផ្សាយ​ជប៉ុន លោក Sanae Takaichi ​បានបញ្ជាក់​ថា​ជប៉ុន នឹងចែករំលែកបទពិសោធន៍ និង​គាំទ្រ វៀតណាម​​​នៅក្នុង​ ​វិស័យពត័មាននិងផ្សព្វផ្សាយជាដើម​។
 
បញ្ចប់កិច្ចចរចារនេះ រដ្ឋមន្រ្តីក្រសួងព័តមាននិងផ្សព្វផ្សាយលោក Truong Minh Tuan និង​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ និងផ្សព្វផ្សាយជប៉ុនលោក Sanae Takaichi បាន​ចុះ​ហត្ថលេខា លើកំណត់ហេតុនៃ​កិច្ចព្រម​ព្រៀង ស្ដីអំពី​ការ​បង្កើត​​ក្រុមការ​ងារ​ចម្រុះ​សំដៅ​លើកកម្ពស់​ កិច្ចសហប្រតិបត្តិការ​ រវាងក្រសួងទាំងពីរ ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ