11/08/2016 10:17 GMT+7 Email Print Like 0

វៀតណាមនិងជប៉ុននៅមានសក្ដានុភាពសហប្រតិបត្តិការសេដ្ឋកិច្ច


វៀតណាមនិងជប៉ុននៅមានសក្ដានុភាពសហប្រតិបត្តិការសេដ្ឋកិច្ច

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយលោក Shoji Kywayama អគ្គនាយក​ប្រតិបត្តិតំបន់អាស៊ាននៃសម្ព័ន្ធក្រុមហ៊ុន Marubeni (ជប៉ុន) ដែលកំពុងបំពេញ​ទស្សនកិច្ចនៅវៀតណាម។ ប្រធានរដ្ឋបានចាត់ទុកថា៖វៀតណាមនិងជប៉ុននៅ​មានសក្ដានុភាព​ជា​ច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នាពេលខាងមុខនេះ។ ប្រធានរដ្ឋ លោក Tran Dai Quang វាយតំលៃខ្ពស់ចំពោះការ​ខំប្រឹង​ប្រែង​និងការរួមវិភាគទានរបស់សម្ព័ន្ធក្រុមហ៊ុនចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅ​​វៀតណាមក៏ដូចជាការបង្កើនទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈគំរោងការណ៍​ថាមពលនានា។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានអះអាងថា៖ វៀតណាមនឹង​ប្តេជ្ញា​ចិត្តបន្តសម្រេច​ក្រប​ខ័ណ្ឌ​គតិយុត្តិ ​គោលនយោបាយ ដើម្បីបង្កើតបរិយាកាសវិនិយោគ អាជីវកម្មស្ថិរ​ភាព​ និង​បើកទូលាយថែមទៀតចំពោះវិនិយោគិនបរទេស ដែលក្នុងនោះមានអង្គ​ភាព​អាជីវកម្មជប៉ុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ