25/10/2015 10:05 GMT+7 Email Print Like 0

វៀតណាមនិងឆែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យ


វៀតណាមនិងឆែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និង​រដ្ឋមន្ត្រី​ការ​បរទេស​ឆែក​លោក Lubomir Zaoralek បានឯកភាព​ដូច្នេះ ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា នារសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៥ នៅទី​ក្រុង​ហាណូយ។ ក្នុងជំ​នួប​នេះ ភាគីទាំងពីរបានពិភាក្សា អំពីបណ្ដាទិសដៅ វិធានការបង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី លើវិស័យ៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ ការពារជាតិ និងសន្តិសុខ។ ឧប​នាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស​វៀត​ណាម លោក Pham Binh Minh បានថ្លែងថា៖

“ខ្ញុំបានលើកឡើងវិស័យសហប្រតិបត្តិការ​ពី៨ដល់​៩ រវាង​វៀតណាម និងឆែក។ វិស័យទាំងនេះ សុទ្ធតែសំខាន់ៗ ពីព្រោះ​ថា៖​ ប្រទេសទាំងពីរមាន​ទំនាក់​ទំនង​ពីយូ​រ​ណាស់មក​ហើយ និងសុទ្ធតែមានតម្រូវការ​សហប្រតិបត្តិការ ជំរុញ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ យើងខ្ញុំក៏បានពិភាក្សាអំពីវិ​ធាន​ការជំរុញទំនាក់ទំនងសេដ្កកិច្ច ពាណិជ្ជកម្ម​ រវាងវៀតណាមនិងឆែក។ ទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំង​ពីរ នាពេលកន្លងទៅ ជាពិសេស​គឺឆ្នាំ២០១៥​ មាន​កំណើន​ខ្ពស់។ ក្នុងរយៈពេល៧​ខែដើម​ឆ្នាំ ២០១៥ បានកើន​ជាង៦៦%បើប្រៀបនឹង​ឆ្នាំ ២០១៤។ នេះ​គឺ​ជា​សញ្ញា​សំខាន់ សំរាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ