09/04/2015 13:08 GMT+7 Email Print Like 0

វៀតណាមនិងចិនពង្រឹងជំនឿចិត្ត បង្កើនមិត្តភាព ជំរុញកិច្ចសហប្រតិបតិ្តការ

នាម៉ោង១រសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ​២០១៥ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក​ Nguyen Phu Trong​ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅកាន់ទីក្រុងប៉េកាំង ចាប់ផ្ដើមដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​ចិន។ ក្រោយពិធីទទួល នៅមហាសាលប្រជុំប្រជាជន លោកអគ្គលេខាបក្ស Nguyen Phu Trong និងអគ្គ​លេខា​បក្សកុម្មុយនិស្តនិង ជាប្រធានរដ្ឋចិនលោក Xi Jinping បានមានជំនួបចរចារ។ ថ្លែងមតិនៅទីនេះ លោក​ Xi Jinping បានឲ្យដឹងថា៖ 

“ជាបឋម ខ្ញុំសូមស្វាគមន៍លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈប្រតិភូជាន់ ខ្ពស់វៀត​ណាម​មក​បំពេញទស្សនកិច្ចនៅប្រទេសចិន។ ចិនមានគោលបំណងរួមជាមួយវៀតណាម​ខំប្រឹងប្រែង​អនុវត្ត​ទិស​ស្លោក​ ១៦ ពាក្យ និងស្មារតីល្អចំនួន៤ជំរុញខ្លាំង ទំនាក់ទំនងសហប្រតិបតិ្តការ​ដៃគូយុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ​ អភិវឌ្ឍន៍ដោយស្ថិរភាព ចីរភាពនិងយូរអង្វែង។ខ្ញុំមានគោលបំណងរួមជាមួយលោកអគ្គ​លេខាបក្ស​វៀត​ណាម ផ្លាស់ប្ដូរយ៉ាងស៊ីជំរៅអំពីរាល់បញ្ហាដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នា”។

រីឯខ្លួនវិញ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ជាបឋម ខ្ញុំ​សូមថ្លែង​អំណរ​គុណ​ដ៏ស្មោះ​សរដល់លោកអគ្គលេខាបក្ស​ Xi Jinping ដែល បានអញ្ជើញខ្ញុំនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម​មក​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅចិន និងលៃទុកសំរាប់យើងខ្ញុំការទទួលដ៏មហោឡារិកនិងពោរពេញ​ទៅ​ដោយ​ចំណង សាមគ្គីភាព។ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែងជាថ្មីម្ដងទៀតដោយបានមកបំពេញទស្សន កិច្ច​នៅ​ចិន មើលឃើញដោយផ្ទាល់ការអភិវឌ្ឍន៍របស់ប្រទេសចិននិងសេចក្ដីសប្បាយ រីករាយ សុទិដ្ឋិនិយម​របស់​ប្រជាជន​ចិន”។
លោក Xi Jinping បានអះអាងថា បក្សនិងរដ្ឋាភិបាលចិន ជានិច្ចកាលគោរពទំនាក់ ទំនងមិត្តភាពជា​ប្រពៃណី​និង​ដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម។លោក Nguyen Phu Trong ក៏​បាន​អះ​អាងដែរថា ការអភិវឌ្ឍន៍ទំនាក់ទំនង មិត្តភាពជាមួយចិនដោយស្ថិរភាពនិងចីរភាព គឺការផ្ដួចផ្ដើមគំនិតមុន
ក៏​ដូចជាក្រោយ យូអង្វែងនិងជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។​ ក្នុង​កាលៈ​ទេសៈដែលស្ថានភាពអន្តរជាតិនិងតំបន់មានបំរ៉ែបំរួលដ៏ស្មុគស្មាញ ប្រទេស ទាំង២ត្រូវបង្កើនកិច្ច​សហប្រតិបតិ្ត​ការមិត្តភាព ដោះស្រាយជំលោះឲ្យបានសមស្រប រួមគ្នាបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព​ដើម្បី​​ប្រមូលផ្ដុំសហប្រតិបតិ្តការ អភិវឌ្ឍន៍ ប្រទេសជាតិដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង២ក៏ដូចជារបស់ សហគមនៅតំបន់និងអន្តរជាតិផងដែរ។ 


អគ្គលេខាបក្សទាំង២រូបក៏បានផ្លាស់ប្ដូរនិងទទួលបានការយល់ដឹងដូចគ្នាដ៏សំខាន់និងស៊ីជំរៅ ស្ដីពីទិស​ដៅ​និង​វិធានការធំៗមួយចំនួន សំដៅពង្រឹងទំនុកទុកចិត្ត បង្កើនមិត្តភាព ជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់​វិស័យ​ នាំទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធ សាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងចិនអភិ​វឌ្ឍន៍​ដោយ​​ជាក់ស្ដែង ស្ថិរភាពនិង ចីរភាពនាពេលខាងមុខ។នោះគឺ ការរក្សានិងបង្កើនថែម​ទៀត​ដំណើរ​ទស្សន​កិច្ច​ ជំនួបប្រា ស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំង២ ប្រទេសទាំង២ ជំរុញការអនុវត្តយ៉ាង ពេញ​លេញ​​និងប្រកបដោយប្រសិទ្ធភាពបណ្ដាកិច្ចព្រមព្រៀងនិងការយល់ដឹងដូចគ្នា ដែលទទួលបាន បន្ត​លាត​ត្រដាង​អនុវត្តយន្តការសហប្រតិបតិ្តការនានារវាងបក្សទាំង២ និងពង្រីកតួនាទីរបស់គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចសហប្រតិបត្តិការទ្វេភាគី។ 

ស្ដីពីបញ្ហាសមុទ្រខាងកើត ភាគីទាំង២បានសង្កត់ធ្ងន់ថា ត្រូវគោរពការយល់ដឹងដូចគ្នា ដ៏សំ​ខាន់​ដែល​ទទួល​បាន​រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំង២ ប្រទេសទាំង២ អនុវត្ត យ៉ាងហ្មត់ចត់កិច្ចព្រមព្រៀងស្ដីពី​គោលការណ៍​​ជាសារវ័ន្ត​ក្នុងការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន” ប្រើប្រាស់យន្តការចរចារ
ថ្នាក់​រដ្ឋាភិបាលអំពីខ្សែ ព្រំដែនវៀតណាម-ចិន ស្វែងរកដំណោះស្រាយជាសារវ័ន្តនិងយូអង្វែងដែលភាគីទាំង ២សុទ្ធតែអាចទទួលយកបាន។ទន្ទឹមនឹងនោះ អនុវត្តយ៉ាងពេញលេញនិងប្រកបដោយ ប្រសិទ្ធភាព​នូវ​សេចក្ដី​​ថ្លែងការណ៍ស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់ទទួលបានក្រម​ប្រតិបត្តិ​របស់ភាគីនានានៅសមុទ្រខាងកើត (COC) ដោះស្រាយទាន់ពេលវេលា​និងសមស្រប​រាល់​បញ្ហា​កើត​មាន​ឡើង រក្សាទំនាក់ទំនង វៀតណាម ចិន និងសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។ ​អគ្គលេខាបក្សទាំង២​រូបបានឯកភាពថា នឹងបញ្ជាណែនាំក្រសួង ស្ថាប័នទាំងឡាយ នៃប្រទេសទាំង២ ត្រូវជ្រួតជ្រៀបទាំងការ​យល់​ដឹងផងនិងសកម្មភាពជាក់ស្ដែងផង សំដៅរួមចំណែកពង្រឹងនិងពង្រីកទំនុកទុកចិត្តនយោបាយ ចំ​ណង​មិត្តភាពរវាង ប្រទេសទាំង២ អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិនមួយស្អាតស្អំ ស្ថិរភាព ចីរភាព និង​កាន់​តែស៊ីជំរៅពី១ថ្ងៃទៅ១ថ្ងៃ សមស្របជាមួយផលប្រយោជន៍របស់ បក្សទាំង២ ប្រទេសទាំង២និងសេចក្ដី​សង្ឃឹម​រួមរបស់ប្រជាជននៃប្រទេសទាំង២។ 

តាងនាមបក្សនិងរដ្ឋវៀតណាម លោកអគ្គលេខាបក្ស Nguyen Phu Trong បានគោរពអញ្ជើញ លោក​អគ្គ​លេ​ខា​បក្សនិងជាប្រធានរដ្ឋចិន Xi Jinping ទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាមក្នុងពេលឆាប់ៗ​។​លោក​ Xi Jinping ថ្លែងអំណរគុណដ៏ស្មោះសរ និងទទួលសេចក្ដីអញ្ជើញដោយក្ដីសប្បាយរីករាយ។ 

នាយប់ថ្ងៃដដែល នៅមហាសាលប្រជុំប្រជាជន លោក Xi Jinping បានធ្វើជាអធិបតី ពិធីជប់លៀងស្វាគមន៍​លោក​អគ្គលេខាបក្ស Nguyen Phu Trong និងគណៈប្រតិភូជាន់ ខ្ពស់វៀតណាម៕ 

 
តាម VOV5 - វិទ្យុ​សម្លេង​វៀតណាម
 
 
បណ្តាអត្ថបទបានផ្សាយ