10/11/2016 10:29 GMT+7 Email Print Like 0

វៀតណាមនិងចិនបង្កើនការយល់ដឹងនិងការជឿជាក់នយោបាយរួមចំណែកលើកកំពស់ប្រសិទ្ធភាពសកម្មភាពនីតិបញ្ញត្តិ


គណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋចិន ដឹកនាំដោយប្រធានគណៈកម្មា ធិការអចិន្ត្រៃនៃសភាតំណាង
ប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang

នារសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជាអធិបតីពីធីទទួលស្វាគមន៍ជាផ្លូវការគណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋចិន ដឹកនាំដោយប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។​បន្ទាប់ពីពិធីទទួលស្វាគមន៍មក ភាគីទាំងពីរបានចាប់ផ្តើមកិច្ចចរចារ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជឿជាក់ថា ដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំង​ប្រទេស​ចិន​ លោក Zhang Dejiang នឹងរួមចំណែកទៅក្នុងការរក្សានិងជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណី នាំទំនាក់ទំ​នង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ព្រមទាំងជម្រុញយ៉ាង​ខ្លាំងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេល​ខាងមុខ។ ក្នុងឱកាស​នេះដែរ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យភាគីទាំងពីរប្រតិបត្តិត្រឹមត្រូវនូវមនសិការរួមរបស់ថ្នាក់​ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ពីរ ជាពិសេសគឺ “កិច្ចព្រមព្រៀងស្តីពីគោលការជាសារវ័ន្តបញ្ជាណែនាំដោះស្រាយ​បញ្ហាលើសមុទ្រ”។ វៀតណាមមានបំណងបន្តរួមជាមួយចិននិងប្រទេសអាស៊ានទាំងអស់ អនុវត្តពេញ​លេញ​និងប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានទៅជម្រុញការ កសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត(COC)យ៉ាងឆាប់ៗ។

នាយប់ថ្ងៃដដែលប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជាអធិបតីពិធី​ជប់​លៀង​ដ៏មហោឡារិក ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន  លោក Zhang Dejiang និង គណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋចិនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ