04/11/2016 10:22 GMT+7 Email Print Like 0

វៀតណាមនិងចិនជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិឲ្យកាន់តែជាក់ស្តែងនិងប្រកបដោយប្រសិទ្ធិភាព


អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ ឯកលោក Nguyen Chi Vinh
និងឧត្តមសេនីយ៍ឯក Chang Wanquan រដ្ឋ មន្ត្រីក្រសួងការពារជាតិចិន

នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង ឧត្តមសេនីយ៍ឯក Chang Wanquan រដ្ឋមន្ត្រីក្រសួងការពារជាតិ​ចិន​បានទទួលជួបជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់របស់វៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការពារបរទេសវៀតណាម ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ក្នុងឱកាសដែលគណៈប្រតិភូចូលរួមជំនួបសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-ចិនលើកទី ៦ ដែលបានរៀបចំនៅ ក្រុង Chengdu របស់ចិននាថ្ងៃ​ទី​៤​ខែ​វិច្ឆិកា​។ នៅទីនេះ រដ្ឋមន្ត្រីការពារជាតិចិនបានអះអាងថា ចិនមានបំណងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្តែងប្រកបដោយប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯខ្លួនវិញ លោក Nguyen Chi Vinh បានឲ្យសង្កត់ធ្ងន់ថា វៀតណាមគាំទ្រការ​ ដែលចិននិងប្រទេសអាស៊ានទាំងអស់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់។        ក៏នាថ្ងៃ​ទី​២​ខែ​វិច្ឆិកា នៅទីក្រុងប៉េកាំង ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បាន​ដឹកនាំគណៈប្រតិភូវៀតណាមចូលរួម​កិច្ចប្រជុំក្រុមស្នូលនៃសន្និសីទសន្តិសុខ Munich ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ