17/10/2014 09:28 GMT+7 Email Print Like 0

វៀតណាមនិងគុយបាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម

នាថ្ងៃទី១៥ខែតុលាឆ្នាំ២០១៤ រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Trinh Dinh Dung និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេស និងវិនិយោគបរទេសគុយបា Rodrigo​​​ Malmierca Diaz ប្រធានគណៈកម្មាធិការសហប្រតិបត្តិការគុយបា - វៀតណាម បាន​ចុះ​ហត្ថ​លេ​ខា​លើ​ ឯក​សារ​​​​ស្ដីពីលទ្ធផលសម័យប្រជុំ លើកទី៣២ គណៈ កម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-គុយបា អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ តាមនោះ ភាគី​ទាំងពីរបានឯកភាពអំពីខ្លឹមសារសហប្រតិបត្តិការជាច្រើន លើវិស័យ៖ ពាណិជ្ជកម្ម វិនិយោគ​ កសិកម្ម ទេសចរណ៍ និងសំណង់…លៗ

 
វៀតណាមនិងគុយបាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម

ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី Trinh Dinh Dung បានអះអាងថា៖ លទ្ធផលសកម្ម នេះ​បាន​គូស​សញ្ញា​សំខាន់ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយគុយបា និងអះអាង​នូ​វ​ការ​អនុវត្ត​យ៉ាង​ម៉ត់​ចត់រាល់ផែនការ ដែលបានដាក់ចេញ បន្តស្រាវជ្រាវវិធានការនានា​ ដើម្បីពង្រីកនិងជំរុញ​ទំ​នាក់​​ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ អោយកាន់តែខ្លាំងក្លាពី១ថ្ងៃទៅ១​ថ្ងៃ៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ