24/09/2016 10:45 GMT+7 Email Print Like 0

វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន


វៀតណាមនិងកម្ពុជាបង្កើនការផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន (VNA)

នារសៀលថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា​សម្តេច តេជោ ហ៊ុន សែន បាន​ទទួល​ជួប​សន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និង ផ្សព្វផ្សាយវៀ​តណា​ម​ លោក Truong Minh Tuan ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច នៅកម្ពុជា​។ ក្នុងជំនួប​សន្ទនា នាយក​រដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន​សែន បាន​សង្កត់​ធ្ងន់​ថា៖ ភាគី​ទាំងពី​គប្បី​បង្កើន​ថែម​ទៀត​ការ​ផ្លាស់​ប្តូរព័ត៌​មាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ និង​បង្កើត​ជំនឿ​ជឿជា​ក់ក្នុង​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ផ្សព្វ​ផ្សាយ រួម​ចំណែក​អភិវឌ្ឍន៍​ទំនាក់​ទំនង​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​ ររវាង​ប្រទេស​ទាំងពីរឲ្យកាន់​តែល្អប្រសើរ​។ រីឯ​ខ្លួន​វិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ​ផ្សាយ​វៀត​ណាម​ លោក Truong Minh Tuan បាន​ថ្លែង​អំណរ​គុណ​នាយករដ្ឋមន្ត្រី​សម្រេច តេ​ជោ ហ៊ុន​ សែន ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ងាយ​ស្រួល​ និង​ គាំទ្រ​កម្ម​វិធី​សហ​ប្រតិបត្តិ​ការ​រវាង​វៀត​ណាម​និង​កម្ពុជា​ លើ​វិស័យ​ព័ត៌​មាន​​ និង ផ្សព្វផ្សាយនាពេល​កន្លង​ទៅ ហើយ​សម្តែង​នូវគោល​បំណង​ថា៖ វៀតណាម​នឹង បន្ត​ទទួ​ល​បាន​​ការ​គាំទ្រ​ របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា នាពេលខាងមុខ។​ នាថ្ងៃដ​ដែល ​លោក ​ Truong Minh Tuan បានធ្វើ​ការ​ចរចា​រជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ ប្រៃសណីយ៍ និង ទូរគមនាគមន៍​កម្ពុជា លោក​ ត្រាំ អ៊ីវតឹក និង​រដ្ឋ​មន្ត្រី​​ក្រសួង ព័ត៌មាន​កម្ពុជា លោក​ ខៀវ កាញ្ញា ​រឹទ្ធ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ