17/11/2016 09:47 GMT+7 Email Print Like 0

វៀតណាមនាំចេញអនុសាសន៍នៅសន្និសីទបង្កើនឱកាសវិនិយោគសំរាប់អាស៊ាន


អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Do Hoang Anh Tuan

នាថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ សន្និសីទជំរុញវិនិយោគ របស់បណ្ដារដ្ឋមន្ត្រីក្រសួងហិរញ្ញ​វត្ថុ​អាស៊ាន លើក​ទី១១ (AFMIS 11) បានប្រារព្វ​ឡើង​នៅទីក្រុង​Jakarta ( ឥណ្ឌូនេស៊ី)។​ ដោយ​ប្រធាន​បទ៖ តំបន់​សកម្ម​ស្ដាឡើង​វិញ និង​ការរួម​បញ្ជូល AFMIS ១១ បានប្រមូល​ផ្តុំទៅលើ​ឱកាសវិនិយោគ​នៅក្នុង​តំបន់ ស្វែង​រក​ឱកាស​អភិវឌ្ឍន៍​ទីផ្សា​រ​ហិរញ្ញវត្ថុ​ និង​សក្ដានុភាព​របស់ខឿនសេដ្ឋកិច្ច​ទីផ្សារ ទើបលេចចេញ នៅទ្វីបអាស៊ី។ គណៈប្រតិភូវៀត​ណាម ដឹក​នាំដោយអនុរដ្ឋ​មន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Do Hoang Anh Tuan បាន​អញ្ជើញ​ចូលរួម​សន្និសីទ​។ ថ្លែង​មតិនៅកិច្ច​ប្រជុំពេញ​អង្គ អនុ​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​លោក Do Hoang Anh Tuan បាន​ចែក​រំលែក​ទស្សនះ​មួយចំ​នួន អំពី​ឧបសគ្គ បញ្ហា​ប្រឈម​និង​ដំណោះស្រាយមួយ​ចំនួន របស់​វៀត​ណាម និង​ប្រទេស​មួយចំនួន​ក្នុង​តំ​បន់។ ក្នុងនោះ អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើ​ ឧបសគ្គ​ចំនួន៣ ដែល​ខឿនសេដ្ឋ​កិច្ច​សកលកំ​ពុង​ប្រឈម នាបច្ចុប្បន្ន​ គឺ៖កំណើន​សេដ្ឋកិច្ចថយ​ចុះ ហើយមិនអាចស្ដា​ឡើង​វិញ ការ​រង​ឥទ្ធិពល​ពីស្ថាន​ភាព​ន​យោបាយ​អស្ថិរភាព នៅប្រទេសមួយចំនួន និង​បញ្ហា​​បំរ៉ែបំរួលអាកា​សធាតុ​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ