04/06/2015 09:17 GMT+7 Email Print Like 0

វៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅចូលក្នុងសេដ្ឋកិច្ចសកល

បណ្តាញអឺរ៉ុប “ Euro Presse Image” បានចុះផ្សាយលើទំព័រមុខ នាថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០១៥ ដោយប្រធានបទ “វៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) បានបង្កើតតំបន់សេដ្ឋកិច្ចសេរីរួម” និងសង្កត់​ធ្ងន់ថា ព្រឹត្តិការណ៍នេះ គូសសញ្ញានូវការធ្វើសមាហរណកម្មស៊ីជម្រៅថែមទៀតរបស់វៀតណាមលើឆាក អន្តរជាតិ។ អត្ថបទនេះ​ក៏បានដកស្រង់ប្រសាសន៍របស់ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នគណៈកម្មាធិការសេដ្ឋ​កិច្ចអាស៊ី-អឺរ៉ុបលោក Viktor Khristenko ដោយ សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងជួយឲ្យ EAEU បង្កើនថែមទៀតទំនាក់ទំនង ពាណិជ្ជកម្មនិងវិនិយោគជាមួយអាស៊ី - អាគ្នេយ៍និងអាស៊ីប៉ាស៊ីហ្វិកនិយាយដោយ ឡែក។ ក្នុងពេលជាមួយគ្នានោះ វៀតណាមជាសមាជិកសកម្មក្នុងអាស៊ាននឹងជាស្ពានផ្សាភ្ជាប់រវាង EAEU ជាមួយអាស៊ាន។​ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីគ្រោងនឹងកើន ១៨% ដល់​ ២០%​ ក្នុង១ឆ្នាំ ពោលគឺស្ថិតក្នុងកម្រិតពី១០ពាន់លាន ដុល្លារអាមេរិកដល់ ១២ លានដុល្លារអាមេរិកនាឆ្នាំ២០២០។ អត្ថបទនេះក៏បានអះអាងថា FTA រវាងវៀតណាមជាមួយ EAEUបានគូសសញ្ញាការធ្វើសមាហរណកម្មសកម្មរបស់វៀតណាមលើឆាកអន្តរជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ