20/04/2016 12:12 GMT+7 Email Print Like 0

វៀតណាមធានាការទូទាត់បំណុលសាធារណៈ

ទោះបីជាបំណុលសាធារណៈ​ជិតដល់កាលកំណត់ក៏ដោយ ប៉ុន្តែ អ្នកជំនាញការសេដ្ឋកិច្ចមួយចំនួន បានចាត់​ទុកថា វៀតណាម​មាន​លទ្ធភាពពេញ លេញ១០០%សម្រាប់សងបំណុលសាធារណៈ​បច្ចុប្បន្ន។ ធ្វើការវាយត​ម្លៃអំពី ខ្ទង់​បំណុល​សាធារណៈ​នៅវៀត​ណាម អ្នកជំនាញការសេដ្ឋកិច្ចបាន​ចាត់​ទុក​ថា ប្រាក់​កម្ចីដែល​ភាគ​ច្រើន​គឺក្នុង​រយៈ​ពេល​ខ្លី ដូច្នេះនឹង​បង្កើតឡើងសម្ពាធសម្រាប់ ការសងបំណុ​លដែរ។ ប៉ុន្តែ ជាមួយនឹងកម្រិតបំណុលសាធារណៈ​ស្រូប​យក៦២%​​ នៃ GDP គឺនៅធានាបានការសងបំណុល។ តាមអ្នកជំនាញការសេដ្ឋកិច្ច Vu Dinh Anh ថា៖

“វៀតណាមនៅមានលទ្ធភាពពេញលេញ ក្នុងការសង់បំណុលដើមក៏ដូចជា​បំណុល​ការប្រាក់។ រួមជាមួយគ្នា​នោះ វៀតណាម​គប្បីអនុវត្ត​ភារកិច្ចស្តីពីការគ្រប់ គ្រងប្រកបដោយប្រសិទ្ធិភាពក្នុងការចំណាយ​ប្រាក់សម្រាប់​ការវិនិយោគ។ ម្យ៉ាង​​វិញទៀត ត្រូវបង្កើនការទទួលខុសត្រូវរបស់តំបន់នានា ក្នុងការប្រើប្រាស់ចំនួន​ប្រាក់​កម្ចី ព្រម​ទាំង​អនុវត្តការ​រៀប​ចំ​ឡើងវិញ​ចំនួនបំណុលផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ