27/12/2014 12:28 GMT+7 Email Print Like 0

វៀតណាមទទួលប្រាក់ចំណូលសរុបខ្ពស់បំផុតតាមរយៈសកម្មភាពទេសចរណ៍


វៀតណាមទទួលប្រាក់ចំណូលសរុបខ្ពស់បំផុតតាមរយៈសកម្មភាពទេសចរណ៍

វៀតណាមទទួលប្រាក់ចំណូលខ្ពស់បំផុតតាមរយៈសកម្មភាព​ទេសចរណ៍ក្នុងឆ្នាំ២០១៤​។ ព័ត៍មាននេះដែ​ល​បាន​នាំ​ចេញ​​នៅក្នុង​សន្និសីទ​កាសែត ជ្រើសរើសេព្រឹត្តិការណ៍លេចធ្លោចំនួន១០អំពីវប្បធម៌ កីឡានិងទេសចរណ៍ ក្នុងឆ្នាំ២០១៤​ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ធ្នូ នៅទីក្រុងហាណូយ បានសរអោយឃើញ​ថា៖ ​ក្នុងឆ្នាំ ២០១៤ ប្រាក់​ចំ​ណូល​សរុបតាមរយៈសកម្មភាព​ទេសចរណ៍ទទួលបាន ២៣០ លានលាន​ដុង កើន១៥%បើប្រៀបនឹងឆ្នាំ២០១៣។ ក្នុង​ឆ្នាំ ២០១៤ ផ្នែកទេសចរណ៍វៀតណាមទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៨លាននាក់ (កើន៥,៦% បើប្រៀបនឹងឆ្នាំ ២០១៣)​ ។ ដើម្បីទទួលបានលទ្ធផល​នេះ ផ្នែក​ទេសចរណ៍វៀត​ណាម​បាន​ម្ចាស់​ការ​ទប់​ទល់​នឹង​ស្ថាន​ភាពជាក់ស្ដែង ​អនុវត្តរាល់ដំណោះស្រាយចាំបាច់ជាបន្ទាន់ ដើម្បីសកម្មភាពទេសចរណ៍​ស្ថិរភាព និងអភិវឌ្ឍន៍​ដូច​ជា៖បើកទូលាយទីផ្សារទេសចរណ៍ស្នូល ជំរុញទេសចរណ៍នៅក្នុងប្រទេស ដោយមានកម្មវិធី៖ ជន​វៀត​ណាម​ផ្តល់​អាទិភាពទៅទេសចរណ៍វៀតណាម…លៗ

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ