01/06/2017 10:20 GMT+7 Email Print Like 0

វៀតណាមទទួលបានស្នាដៃជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ


ប្រធានរដ្ឋ លោក Tran Dai Quang  ទទួលជួបសន្ទនាជាមួយព្រះមហាក្រត្រី ហូឡង់ Maxima 

នារសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​ទទួល​ជួបសន្ទនាជាមួយព្រះមហាក្រត្រី ហូឡង់ Maxima និងជាបេសកជនពិសេសរបស់អគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកហិរញ្ញវត្ថុលើគ្រប់ជ្រោងជ្រោយសំរាប់ការអភិវឌ្ឍន៍ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុង​ជំ​​នួបសន្ទនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានឲ្យដឹងថា៖ អាស្រ័យដល់ការអនុវត្តគោលនយោបាយនិងសកម្មភាពទាក់ទិនដល់ហិរញ្ញវត្ថុលើគ្រប់វិស័យ វៀតណាមទទួលបានស្នាដៃក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងនោះ ស្នាដៃស្តីអំពីការកាត់បន្ថយភាពក្រីក្ររបស់វៀតណាមត្រូវបានទទួលស្គាល់។ ប្រធានរដ្ឋ​វៀត​​ណាមស្នើឲ្យព្រះមហាក្រត្រីហ៊ូឡង់នឹងជួយវៀតណាមបំផុសប្រភពហិរញ្ញវត្ថុនិងបច្ចេកទេសពីអ.ស.ប.និងអង្គការ​អន្តរជាតិផ្សេងៗទៀតដើម្បីជួយវៀតណាមកសាងនិងចេញផ្សាយយុទ្ធសាស្ត្រហិរវត្ថុក៏ដូចជាចែក​រំលែក​បទ​ពិសោធន៍កលវិស័យនេះ។ រីឯខ្លួនវិញ ព្រះមហាក្រត្រី Maxima បានជូនដំណឹងថា៖ គោលដៅដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកស្រីគឺសំដៅស្វែងរកព័ត៌មានអំពីការជំរុញហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ