27/06/2016 09:58 GMT+7 Email Print Like 0

វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៤លាន៧សែននាក់ក្នុងរយៈ៦ខែដើមឆ្នាំ២០១៦

ដោយឡែកក្នុង​រយៈពេល៦ខែដើមឆ្នាំ​២០១៦​នេះ មានភ្ញៀវអន្តរជាតិ​ចំនួន ៤​លាន​៧សែន​នាក់​បាន​មក​ដល់​វៀត​ណាម​កើន​២១,៣% បើប្រៀបនឹង​រយៈ​ពេលដូច​គ្នា នាឆ្នាំទៅមិញ។ រួមជា​មួយ​គ្នា​នោះ ផ្នែក​ទេសចរណ៍​វៀតណាម ក៏​បាន​ទទួលភ្ញៀវជាតិ ចំនួន៣២លាននាក់​ដែរ។ ចំណូល​សរុបពីភ្ញៀវទេសចរគឺទទួល​បាន​ជាង​២០០លាន​លាន​ដុង។ ត្រឹមតែក្នុងខែមិថុនានេះ ភ្ញៀវទេសចរជាតិជាង៧​សែន​នាក់ បានមកទស្សនា​វៀត​ណាម ពោល​គឺកើន​៣០% បើប្រៀបនឹងរយៈពេល​ដូចគ្នា នាឆ្នាំ២០១៥។ លទ្ធផល នេះជា​បុព្វបទ​សម្រាប់​បំពេញ​គោល​ដៅ​របស់​ផ្នែក​ទេសចរណ៍ ក្នុងឆ្នាំ២០១៦នេះគឺ ទទួលបានភ្ញៀវទេសចរចំនួន៨លាន៥​សែន​នាក់ និង​ភ្ញៀវជាតិ​៦០លាន​នាក់ នាំ​មកចំណូលសរុបពីភ្ញៀវទេសចរ គឺ៣៧០លានលាន​ដុង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ