25/11/2014 10:52 GMT+7 Email Print Like 0

វៀតណាមទទួលទង់ទទួលរៀបចំ ASIAN Beach Games 2016


វៀតណាមនឹងទទួលរៀបចំ ASIAN Beach Games 2016

នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ ​មហោស្រពកីឡាឆ្នេរសមុទ្រទ្វីបអាស៊ី ​លើកទី៤ (ASIAN Beach Games ៤) ( ABG 4) ត្រូវបានបិទនៅទីក្រុង​Phuket ​ថៃ។ ក្រុមកីឡាវៀតណាមបំពេញ​គោល​ដៅប្រកបដោយល្អប្រសើ​ ដោយមានមេដាយគ្រប់ប្រភេទចំនួន៤០គ្រឿង ដែលក្នុង​នោះ​មាន​​មេដាយមាសចំនួន៨គ្រឿង ឈរលំដាប់ថ្នាក់ទី៥។ នៅពិធីបិទ ដំណាង​ក្រុម​កីឡា​វៀត​ណាម​ ប្រទេសម្ចាស់ផ្ទះ ASIAN Beach Games 2016 (​ABG 5) បានទទួល​ទង់​ពី​គណៈចាត់​តាំង​មហោស្រព។ តាមផែនការ មហោស្រព ABG5 នឹងបានរៀបចំឡើងនៅទីក្រុង​ Da Nang និង​ Nha Trang (ភាគ​កណ្ដាល​វៀតណាម) ចាប់ពីថ្ងៃទី២៤ កញ្ញា ដល់ថ្ងៃទី៣ តុលាឆ្នាំ២០១៦ ដោយ​មានកីឡាករកីឡាការនីចំនួន៤ពាន់នាក់ចូលរួម៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ