23/10/2015 09:20 GMT+7 Email Print Like 0

វៀតណាមត្រៀមរៀបចំល្អនូវការងារធានាសុវត្ថិភាពសំរាប់សន្និសីទកំពូល APEC ២០១៧


ទិដ្ឋភាពនៃសម័យប្រជុំរបស់អនុគណៈកម្មការសន្តិសុខនិងសុខាភិបាល APEC ២០១៧

អនុគណៈ​កម្មការសន្តិសុខនិងសុខាភិបាល APEC ២០១៧ បានរៀប​ចំសម័យ​ប្រជុំលើកទី១ នារសៀលថ្ងៃទី​២១ខែ​តុលាឆ្នាំ​២០១៥ នៅរដ្ឋ​ធានីហាណូយរបស់​វៀត​ណាម ក្រោម​អធិបតីភាព​របស់​ឧត្តមសេនីយ៍​ឯក To Lam អនុរដ្ឋមន្រ្តី​ក្រសួង​ន​គរ​បាលវៀតណាម និងជាប្រធានអនុគណៈកម្មការសន្តិសុខ និងសុខាភិបាល APEC​២០១៧។ លោក To Lam បានសង្កត់ធ្ងន់ថា សន្និសីទកំពូល APEC២០១៧ ជាព្រឹត្តិ​ការណ៍​នយោ​បាយ​សំខាន់​នៃ​តំបន់​និង​អន្តរជាតិ​ ហើយ​ការរៀបចំប្រកបដោយជោគ​ជ័យ APEC២០១៧ នឹងរួម​ចំណែក​លើកកំពស់​ឋានៈ កិត្យានុភាព របស់​វៀត​ណាម លើឆាកអន្តរជាតិ។ ដោយហេតុនេះ នាពេលខាងមុខ ស្ថាប័ន​មានសមត្ថកិច្ច​នានា​គប្បី​ដាក់​ពង្រាយ​កម្លាំង ម្ចាស់ការបង្ការ​ប្រឆាំង រក​ឃើញ ទប់​ស្កាត់​ឧបាយកល​ទាំង​ឡាយ​របស់​កម្លាំង​អមិត្ត​និង​បទ​ល្មើស​ដែល​ប៉ះ​ពាល់​លើ សកម្មភាពនៃ APEC​២០១៧។

សន្និសីទកំពូលវេទិការសហប្រតិបតិ្តការ​សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC ២០១៧)​ជាមួយ​ចំណុច​ស្នូល​គឺសប្ដាហ៍​សន្និសីទ​កំពូល ដែលត្រូវបានរៀបចំឡើង​នៅ​ទីក្រុង​Da Nang ភាគកណ្ដាលវៀត​ណាម គ្រោង​នឹង​ប្រព្រឹត្ត​ទៅនា​ខែវិច្ចិកា​​ឆ្នាំ២០១៧ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ច ជាសមាជិកទាំង២១៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ