15/04/2015 14:52 GMT+7 Email Print Like 0

វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយប្រទេសដទៃក្នុងការបង្ការប្រឆាំងបទល្មើស

នៅកិច្ចប្រជុំដោយប្រធានបទ”​ការខំប្រឹងប្រែងរបស់កម្លាំងអនុវត្តច្បាប់ លើទូទាំងពិភាពលោកក្នុងការបង្ការ​ប្រឆាំង​បទល្មើសបណ្ដាញ” ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០១៥​ នៅប្រទេសសឹង្ហបុរី រដ្ឋ​មន្រ្តី​​ក្រសួង​នគរបាលវៀតណាម នាយឧត្តម សេនីយ Tran Dai Quang បានស្នើរឲ្យ Interpol បង្កើត​យន្តការ​ធ្វើ​សកម្មភាពដ៏ស្អិត រមួតនិងរវាសរវៃ ដើម្បីជួយឧបត្ថម្ភកម្លាំងអនុវត្តច្បាប់នៃប្រទេសជាសមាជិកទាំងឡាយ លើកកំពស់ប្រសិទ្ធភាពក្នុងការបង្ការប្រឆាំងបទល្មើសបណ្ដាញ។លោកក៏បានស្នើរឲ្យប្រទេសជាសមាជិក នា​នា​ក៏ដូចជា Interpol ចែករំលែកព័ត៌មានស្ដីពីសកម្មភាពរបស់បទល្មើស បណ្ដាញ ផ្លាស់ប្ដូរបទពិសោធន៍​ក្នុង​ការ​​បង្ការ​ប្រឆាំងទប់ស្កាត់ប្រភេទបទល្មើសនេះប្រក បដោយប្រសិទ្ធភាព និងបង្កើនកិច្ចសហប្រតិបតិ្តការក្នុង​វិស័យ​បណ្ដុះបណ្ដាល បំប៉ន កម្មាភិបាលអនុវត្តច្បាប់។តាមលោកដែរថា ក្រសួងនគរបាលវៀតណាមជានិច្ច កាល​ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយកម្លាំងអនុវត្តច្បាប់នៃបណ្ដាប្រទេស អង្គការអន្តរ​ជាតិលើ​វិស័យ​បង្ការប្រឆាំងបទល្មើសមានការចាត់តាំង បទល្មើសឆ្លងដែន ជាពិសេសគឺបទល្មើសបណ្ដាញ។ 

ជំនួបសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម Tran Dai Quang ជាមួយថ្នាក់ដឹកនាំ Interpol
នៅខាងក្រៅកិច្ចប្រជុំនេះ ក្នុងជំនួបសន្ទនាទ្វេភាគីជាមួយប្រធាន Interpol លោកស្រី Ballestrazzi និង​អគ្គ​លេខា​​ធិ​ការ Interpol លោក Jurgen Stock ថ្នាក់ដឹកនាំ Interpol ទាំង២រូបសុទ្ធតែវាយតំលៃខ្ពស់ចំពោះកិច្ច​សហការ​ប្រកបដោយ​ប្រសិទ្ធភាពរបស់ ក្រសួងនគរបាលវៀតណាមក្នុងការបង្ការប្រ​ឆាំងប​ទ​ល្មើសនិយាយ​រួម​និងបទល្មើស បណ្ដាញនិយាយដោយឡែក។ នៅខាងក្រៅកិច្ចប្រជុំនេះ ក្នុងជំនួបសន្ទនាទ្វេភាគី​ជាមួយ​ប្រធាន​ Interpol លោកស្រី Ballestrazzi និងអគ្គលេខាធិការ Interpol លោក Jurgen Stock ថ្នាក់ដឹកនាំ Interpol ទាំង២រូបសុទ្ធតែវាយតំលៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយប្រសិទ្ធភាពរបស់ ក្រសួងនគរបាល​វៀត​ណាម​ក្នុងការបង្ការប្រឆាំងបទល្មើសនិយាយរួមនិងបទល្មើស បណ្ដាញនិយាយដោយឡែក៕
 
តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ