25/02/2016 09:50 GMT+7 Email Print Like 0

វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណះដើម្បីបណ្ដាអង្គភាពអាជីវកម្ម Kyushu អភិវឌ្ឍន៍នៅវៀតណាម


វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណះដើម្បីបណ្ដាអង្គភាពអាជីវកម្ម Kyushu អភិវឌ្ឍន៍នៅវៀតណាម

នារសៀលថ្ងៃទី១៤ ខែ​កុម្ភះ ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang បាន​ជួប​សន្ទនា​ ជាមួយបណ្ដាអង្គការសេដ្ឋកិច្ចតំបន់ Kyushu​ (ជប៉ុន) ដឹកនាំដោយ​លោក Aso Yutaka ប្រធាន​សម្ព័ន្ធ​ភាព មក​ស្វែង​រក​ឱកាសវិនិ​យោគ អាជីវកម្មនៅវៀតណាម។ នៅទីនេះ ប្រធានរដ្ឋបាន​វាយតំលៃខ្ពស់ ចំពោះសារ​សំខាន់​នៃតំបន់សេដ្ឋ​កិច្ច Kyushu ហើយចាត់ទុកសក្ដានុភាព​សហប្រិតបត្តិការ រវាង​​តំបន់ Kyushu និងវៀត​ណាម គឺធំធេង​ណាស់​។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋ លោក​Truong Tan Sang ក៏បាន​សម្ដែងគោល​បំណងថា៖ ភាគី​ទាំង​ពីរ​ត្រូវ​យក​ចិត្តទុក​ដាក់​បើកទូលាយកិច្ច ​សហប្រិតបត្តិការក្នុងវិស័យទេសចរណ៍ អប់រំ បណ្ដុះបណ្ដាល បើក​ទូលាយ​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវះ…លៗ

​រីឯ ប្រធានសម្ព័ន្ធបណ្ដាអង្គការសេដ្ឋកិច្ច តំបន់ Kyushu លោក Aso Yutaka បានអោយដឹងថា៖ ជប៉ុន​មាន​គោល​បំណង​បើកទូលាយ​ កិច្ចសហប្រិតបត្តិការជាមួយវៀតណាម ក្នុងគ្រប់​វិស័យ។ ជប៉ុន​ត្រៀម​ខ្លួន​ជាស្រេច​ទទួល​ពលករ​វៀត​ណាម ក៏ដូចជាសហប្រិតបត្តិការបណ្ដុះបណ្ដាល ប្រភពធនធានមនុស្សដើម្បីបំពេញតម្រូវ​ការអំពី​ការ​អភិវឌ្ឍន៍​របស់ប្រទេស​ទាំងពីរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ