28/01/2017 09:35 GMT+7 Email Print Like 0

វៀតណាមត្រៀមខ្លួនជាស្រេចកាន់ដំណែងជាម្ចាស់ផ្ទះរៀបចំឆ្នាំ APEC ២០១៧


អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son

វៀតណាមត្រៀមខ្លួនជាស្រេចកាន់ដំណែងជាម្ចាស់ផ្ទះរៀបចំឆ្នាំ APEC ​២០១៧។​នេះ​ជាការអះ​អាង​របស់​អនុរដ្ឋមន្ត្រី​ការបរទេសវៀតណាម លោក Bui Thanh Son អនុប្រធាន​គណៈកម្មាធិការ​ជាតិ APEC ២០១៧ និង​ជាប្រធាន SOM APEC ​២០១៧ នៅ​ក្នុងការ​ឆ្លើយសម្ភាសន៍អ្នក​សារព័ត៌មាន។​ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៧ វៀត​ណាម​បាន​ទទួល​ដំណែង​ជាម្ចាស់ផ្ទះ​រៀប​ចំ​រាល់​សកម្មភាព​នៃ​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក (APEC)។ អនុ​រដ្ឋមន្ត្រី​ការ​បរទេស ​លោក Bui Thanh Son បានឲ្យដឹងថា​ដោយមាន​សកម្មភាព​ទាំង២០០ ក្រោមប្រធានបទ “បង្កើតកម្លាំង​ចលក​រថ្មី រួមគ្នាពូនជ្រុំ​អនាគត​រួម​” ដែល​នឹង​បាន​រៀប​ចំ​លើ​ទូទាំង​​​ប្រទេស​វៀ​តណាម​ ពេញមួយឆ្នាំ២០១៧ ក្នុងនោះ​សំខាន់​បំ​ផុត គឺសប្តាហ៍​ជាន់​ខ្ពស់ ដែល​ប្រព្រឹត្ត​ទៅនាខែ​វិច្ឆិកា​​នៅទី​ក្រុង Da Nang ផងដែរ។ រហូតមក​ដល់ពេលនេះ កិច្ចការត្រៀមរៀបចំ​ត្រូវ​បាន​សម្រេច តាមកាល​កំណត់​​វៀត​ណាម​ត្រៀម​ខ្លួន ជាស្រេចកាន់​តួនា​ទី​​ជាម្ចាស់ផ្ទះ​​ឆ្នាំ APEC ២០១៧។ ទំព័រ​វេបសាយ​អេឡិចត្រូ​និក ជាផ្លូវ​​ការ​របស់​ឆ្នាំ APEC ២០១៧ បាន​ដំណើរ​សកម្មភាព​ពីខែវិច្ឆិកា​ឆ្នាំ២០១៧ សំដៅ​ផ្តល់​ព័ត៌​មាន​​ទាន់​ហេតុការណ៍ អំពីវេទិកានានានិងឆ្នាំ APEC ២០១៧ ក៏ដូចជា​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​តំណាង​ ចូល​រួ​ម​និង​អ្នកយកព័ត៌​មាន​អន្តរជាតិ​​ចុះឈ្មោះ ចូលរួមរាល់សកម្មភាព​ នៅវេទិកា។ លោក Bui Thanh Son ជឿ​ជាក់​ថា​ ឆ្នាំ APEC ២០១៧នឹងទទួលបានជោគជ័យ​ទាំង​ស្រុង​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ