08/06/2016 09:29 GMT+7 Email Print Like 0

វៀតណាមត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ


វៀតណាមត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញហើយតភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន

នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយលោកស្រី Victoria Kwawa នាយិការងធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូពា៍-ប៉ាស៊ីហ្វីក​។​ នៅទីនេះ នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បា​ន​វាយតំលៃខ្ពស់ចំពោះរបាយការណ៍វៀតណាម នាឆ្នាំ ២០៣៥ ដោយធនាគារពិភពលោកប្រចាំនៅវៀតណាមរៀបចំឡើង។ របាយការណ៍នេះជាឯកសារសំខាន់រួម​ចំណែកកំណត់ទិសដៅសំរាប់វៀតណាម ក្នុងរយៈពេលយូរអង្វែង។ ស្ដីអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាម នាពេលខាងមុខនេះ ​ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖ នាខែ​មេសា ឆ្នាំ២០១៦ រដ្ឋសភាវៀតណាមបានចេញសេចក្ដីសម្រេចចិត្តស្ដីអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ២០១៦-២០២០ តាមនោះបានដាក់ចេញគោលដៅជួរ​មុខ​គឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញខ្លាំងការអនុវត្តយុទ្ធសាស្ត្រ រៀបចំខឿនសេដ្ឋ​កិច្ចឡើងវិញ​ ដោយ​តភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន គោលដៅកំណើនគិតជាមធ្យមគឺ ៦,៥ ដល់ ៧%/ ឆ្នាំ។

លោកស្រី Victoria Kwawa នាយិការង ធនាគារពិភពលោក អះអាងថា៖​នឹងបន្តយកចិត្តទុក​ដាក់​ គាំ​ទ្រ​ និងជួយឧបត្ថម្ភវៀតណាមក្នុងដំណើការអនុវត្ត​យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច នាពេលខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ