10/04/2017 09:55 GMT+7 Email Print Like 0

វៀតណាមដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីដោយផ្អែកទោលើច្បាប់អន្តរជាតិ


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីអំពីប្រតិកម្ម​របស់វៀតណាមចំពោះព័ត៌មានថា៖
ប្រធានាធិបតីហ្វីលីពីន លោក Duterte បានបញ្ជាអោយកងទ័ពទន្ទ្រានកាន់កាប់តំបន់គ្មានភាគីណាកាន់កាប់នៅ​សមុទ្រខាងកើត ក៏ដូចជាប្រកាសថានឹងទៅទស្សនាកោះ Thi Tu ក្នុងប្រជុំកោះ Truong Sa របស់វៀតណាម​ នា​ពេ​ល​ខាងមុខនេះ អ្នកនាំពាក្យក្រសួងការបរទេស​វៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់​ថា​៖​ វៀត​ណាម​​យកចិត្តទុកដាក់ និងកំពុងតាមដាន បញ្ជាក់ព័ត៌មាននេះ។ វៀតណាមមានគ្រប់​ភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋាន​គតិយុត្តិ អះអាងអធិបតេយ្យភាពរបស់ខ្លួន​ ចំពោះប្រជុំកោះ Hoang Sa និង Truong Sa អំពើទាំងឡាយរបស់ប្រទេស​ផ្សេងៗ​ នៅប្រជុំកោះទាំងពីរនេះ ដែលគ្មានការអនុញ្ញាត្តិពីវៀតណាមគឺខុសច្បាប់​និងជាមោឃៈ។ លោក​ស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ ​គោលការណ៍មុនក៏ដូចជាក្រោយរបស់វៀតណាម ចំពោះបញ្ហាសមុទ្រខាងកើតគឺដោះស្រាយជំលោះទាំងឡាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ